ក្រុមនាវិកអាមេរិករកឃើញបាឡុងឃ្លាំមើលរយៈកម្ពស់ខ្ពស់របស់ចិនដែលត្រូវបានទម្លាក់ដោយសហរដ្ឋអាមេរិក នៅឯឆ្នេរសមុទ្រ Myrtle Beach រដ្ឋ South Carolina សហរដ្ឋអាមេរិក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។

អាមេរិកថាឧបករណ៍ដែលបំពាក់នៅលើបាឡុងរបស់ចិនបង្ហាញយ៉ាងច្បាស់ថាជាបាឡុងចារកម្ម

មន្ត្រីអាមេរិកថា រូបភាពពីយន្តហោះចារកម្ម U2 របស់អាមេរិក បានបង្ហាញថា បាឡុងរបស់ចិនដែលបានហោះលើទឹកដីសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ត្រូវបានបំពាក់យ៉ាងល្អឥតខ្ចោះសម្រាប់ស៊ើបការណ៍សម្ងាត់ មិនមែនដើម្បីសិក្សាអាកាសធាតុដូចដែលចិនបានលើកឡើងឡើយ។

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសចិន លោក Wei Fenghe ឆ្លើយសំណួររបស់ទស្សនិកជននៅក្នុងសម័យប្រជុំពេញអង្គ ក្នុងអំឡុងពេលកិច្ចសន្ទនា Shangri-La លើកទី១៩ នៅប្រទេសសិង្ហបុរី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។

ចិនបដិសេធសំណើរបស់អាមេរិកក្នុងការសន្ទនាតាមទូរសព្ទរវាងប្រមុខការពារជាតិនៃប្រទេសទាំងពីរ

អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា ចិនបានបដិសេធសំណើសម្រាប់ការសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក វ៉ី ហ្វេងហ៊ី (Wei Fenghe) បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបាញ់ទម្លាក់បាឡុងរបស់ខ្លួន។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើជាអធិបតីក្នុងកិច្ចប្រជុំយោធានៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

កូរ៉េខាងជើងអំពាវនាវឱ្យមានការត្រៀមខ្លួនធ្វើសង្គ្រាម ខណៈបង្កើនសកម្មភាពធ្វើសមយុទ្ធ

សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអង្គារម្សិលមិញថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានសន្យាបង្កើនសមយុទ្ធយោធា និងត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម ខណៈទីក្រុងព្យុងយ៉ាងប្រារព្ធខួបនៃការ​បង្កើតកង​កម្លាំងប្រដាប់អាវុធ។

យន្តហោះ​មួយ​គ្រឿង​ហោះនៅក្បែរ​បាឡុង​​ដែល​គេ​សង្ស័យពាក់ព័ន្ធចារកម្ម​របស់ចិន ខណៈ​វា​អណ្តែត​នៅ រដ្ឋ South Carolina សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

យោធាអាមេរិកកំពុងស្វែងរកបំណែកបាឡុងរបស់ចិនដែលបានបាញ់ទម្លាក់ ខណៈចិនថ្កោលទោសជាខ្លាំង

យោធា​អាមេរិក បាន​និយាយ​ថា ខ្លួន​កំពុង​ស្វែង​រក​បំណែក​បាឡុង​របស់​ចិន​ដែល​ត្រូវ​បាន​បាញ់ទម្លាក់​កាលពីថ្ងៃសៅរ៍ ខណៈ​ចិន​ថ្កោល​ទោសយ៉ាងខ្លាំងចំពោះចំណាត់ការនេះ។

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។

អ្នកឃ្លាំមើលថាពានអាមេរិកផ្ដល់ឱ្យកញ្ញា ឈឹម ស៊ីថរ ជាការរំឭកពីកាតព្វកិច្ចស្ដារសិទ្ធិមនុស្សនៅកម្ពុជា

អ្នកឃ្លាំ​មើ​លលើ​កឡើ​ងថា​ ការដែ​លស​ហរ​ដ្ឋអាមេ​រិកផ្ដល់ពា​ន​ការពារ​សិ​ទ្ធិម​នុ​ស្សស​កល​​ឱ្យក​ញ្ញា​ ឈឹ​ម ​ស៊ី​ថរ​ ហា​ក់ជាសារ​រំឭ​ក​ឱ្យរ​ដ្ឋា​ភិ​បា​​​​ល​​ក​ម្ពុជាបំពេញ​កា​ត​ព្វ​កិ​ច្ច អ​នុ​វ​ត្តគោ​ល​​​កា​រណ៍​សិទ្ធិម​នុស្សសកល ដើម្បីបើកលំហប្រជាធិបតេយ្យឡើងវិញ និងការពារ​ផ​លប្រ​យោជន៍​ជា​តិ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើរកាត់ក្បួនទ័ព ខណៈលោកមកដល់ពិធីមួយនៅទីលាន ធានអានម៉ិន (Tiananmen Square) ទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

CIA ថាចិនបញ្ជាឱ្យកងទ័ពត្រៀមឈ្លានពានកោះតៃវ៉ាន់ត្រឹមឆ្នាំ២០២៧

នាយក​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្ដាលរបស់សហរដ្ឋអាមេរិក (CIA) លោក វីល្លៀម បើន (William Burns) បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីន​ពីង (Xi Jinping) បានបញ្ជាឱ្យយោធាត្រៀម​ខ្លួន ដើម្បីឈ្លានពានកោះតៃវ៉ាន់នៅត្រឹមឆ្នាំ២០២៧។

ទង់ជាតិ​អាមេរិក​ព្យួរ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​ការ​វាយ​ប្រហារកាលពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ២០០១ នៅ​មន្ទីរ​បញ្ចកោណ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ ២០២២។

មន្ទីរបញ្ចកោណថាបាឡុងចារកម្មរបស់ចិនហោះលើទឹកដីអាមេរិក

មន្ត្រីអាមេរិក ឱ្យដឹងថា បាឡុង​​ចារកម្មរបស់ចិនបានហោះលើទឹកដី​សហរដ្ឋអាមេរិកប៉ុន្មាន​ថ្ងៃមក​ហើយ នៅមុន​ដំណើរ​ទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដោយរដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក អេនតូនី ប្លីនខេន (Antony Blinken)​។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

កម្ពុជាថាការផ្ដល់ពានការពារសិទ្ធិមនុស្សដល់កញ្ញា ឈឹម ស៊ីថរ ដោយអាមេរិកជាការផ្ដល់ឱ្យបុគ្គលល្មើសច្បាប់

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកការផ្ដល់ពានអ្នកការពារសិទ្ធិមនុស្ស ឆ្នាំ២០២២ ដោយក្រសួងការបរទេសអាមេរិកដល់កញ្ញា ឈឹម ស៊ីថរ គឺជាការផ្តល់ទៅឱ្យបុគ្គលល្មើសច្បាប់ និងមិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួនកញ្ញា ឈឹម ស៊ីថរ នៅក្នុងតុលាការនោះឡើយ។

កូរ៉េខាងជើងថា សមយុទ្ធរបស់​អាមេរិក​បាន​រុញ​ច្រានស្ថាន​ការណ៍​ធ្លាក់​ទៅ​ក្នុង «បន្ទាត់​ក្រហម​ខ្លាំង»

ក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សមយុទ្ធ​របស់​សហរដ្ឋ​អាមេ​រិក និង​សម្ពន្ធមិត្តរបស់ខ្លួន បាន​រុញច្រានស្ថានការណ៍ឱ្យធ្លាក់ចូលទៅក្នុង «បន្ទាត់ក្រហម​ខ្លាំង» និង​ថា​វានឹងប្រែក្លាយឧបទ្វីបនេះទៅជា «ឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងជាតំបន់​សង្គ្រាម​កាន់តែធ្ងន់ធ្ងរឡើង»។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ។

កាំជ្រួចប្រឆាំងរថក្រោះ Javeline ។

អាមេរិកត្រៀមផ្ដល់ជំនួយបន្ថែមដល់អ៊ុយក្រែនដែលមានតម្លៃជាង២ពាន់លានដុល្លារ

មន្ត្រីអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងត្រៀមផ្តល់ជំនួយយោធាជាង ២​ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះមានរ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលើកដំបូង ក៏ដូចជាគ្រាប់ និងអាវុធផ្សេងទៀតផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ