ប្រធានាធិបតី​អាឡឺម៉ង់ លោក Frank-Walter Steinmeier នៅវិមាន Bellevue ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៣។

សង្គមស៊ីវិល និងបក្សជំទាស់ រំពឹងថាវត្តមានប្រធានាធិបតីអាល្លឺម៉ង់មកកម្ពុជានឹងជួយឱ្យស្ថានភាពធូរស្រាលមុនការបោះឆ្នោត

សង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោត និងបក្សជំទាស់ រំពឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាល្លឺម៉ង់មកកម្ពុជា នឹងជួយសម្រួលស្ថានភាពមុនការបោះឆ្នោតនៅកម្ពុជាឱ្យធូរស្រាលវិញ។​

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថ្លែងសុន្ទរកថានៅពីមុខរថក្រោះ Leopard 2 អំឡុងពេលទស្សនកិច្ចទៅកាន់មូលដ្ឋានយោធារបស់កងទ័ពអាល្លឺម៉ង់ Bundeswehr ក្នុងទីក្រុង Bergen ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

អាល្លឺម៉ង់ ថាខ្លួននឹងមិនបញ្ជូនយន្តហោះចម្បាំងឱ្យទៅអ៊ុយក្រែនឡើយ

អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូល (Olaf Scholz) បានបញ្ជាក់នៅថ្ងៃអាទិត្យម្សិលមិញថា ប្រទេសរបស់លោកនឹងមិនបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែនទេ ខណៈទីក្រុងកៀវ (Kyiv) អំពាវនាវ​ឱ្យ​លោកខាងលិច​ ផ្ដល់អាវុធឱ្យខ្លួនកាន់តែច្រើនបន្ថែមទៀត ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី លោកស្រី Maria Zakharova ធ្វើ​កាយវិការ​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​ប្រចាំ​ឆ្នាំ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ លោក Sergei Lavrov (មិន​មានក្នុង​រូបភាព) ក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

រុស្ស៊ីប្រតិកម្មខ្លាំងចំពោះអាល្លឺម៉ង់ដែលបញ្ជូនរថក្រោះទៅឱ្យអ៊ុយក្រែន

រុស្ស៊ីបានប្រតិកម្មយ៉ាងខ្លាំង​ចំពោះការសម្រេចចិត្តរបស់អាល្លឺម៉ង់ ដែលអនុម័តលើការបញ្ជូនរថ​ក្រោះ Leopard 2 ទៅកាន់ប្រទេស​អ៊ុយក្រែន ដោយ​ថា​ សកម្មភាពនេះ​នឹង​បំផ្លាញទំនាក់ទំនង​រវាង​ប្រទេសទាំង២ ដោយ​មិនអាចស្តារឡើងវិញបាន​ឡើយ។

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថ្លែងសុន្ទរកថានៅពីមុខរថក្រោះ Leopard 2 អំឡុងពេលទស្សនកិច្ចទៅកាន់មូលដ្ឋានយោធារបស់កងទ័ពអាល្លឺម៉ង់ Bundeswehr ក្នុងទីក្រុង Bergen ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

អាមេរិក និងអាល្លឺម៉ង់ ត្រៀមបញ្ជូនរថក្រោះទៅអ៊ុយក្រែន

សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ នឹងប្រកាសនៅថ្ងៃពុធនេះ ក្នុងការបញ្ជូនរថក្រោះធុន​ធ្ងន់​ទៅកាន់​អ៊ុយ​ក្រែន ដែល​ទីក្រុងកៀវ​លើកឡើង​​ថា នឹងអាចធ្វើឱ្យកងទ័ពរបស់ខ្លួនមានលទ្ធភាពតទល់ជាមួយរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht ចូលរួមសន្និសីទសារព័ត៌មានស្តីពីរថក្រោះប្រយុទ្ធ Puma បន្ទាប់ពីកិច្ចប្រជុំនៅក្រសួងការពារជាតិ ក្នុងទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លាលែងពីតំណែង ស្របពេលមានការរិះគន់ជុំវិញសង្គ្រាមនៅអ៊ុយក្រែន

រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​អាល្លឺម៉ង់ លោកស្រី Christine Lambrecht បានលាលែងចេញពីរដ្ឋាភិបាលរបស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃចន្ទ​ម្សិល​មិញ​នេះ ដែល​កើត​ឡើង​ស្រប​ពេល​ដែលមាន​កា​រ​រិះគន់​អំពី​សមត្ថ​ភាព​របស់​លោក​ស្រី ក្នុងការឆ្លើយតបទៅនឹងសង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន។

ប្រមុខ​ការពារជាតិ​អាល្លឺម៉ង់ លោក Eberhard Zorn ​ក្នុងបទ​សម្ភាសមួយ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

អាល្លឺម៉ង់​ថា​ខ្លួន​នឹង​ពង្រីក​វត្តមាន​យោធា​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក

អាល្លឺម៉ង់ នឹងពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាម​រយៈការបញ្ជូននាវាចម្បាំង​បន្ថែម​ទៀត និងចូលរួមសមយុទ្ធជាមួយសម្ពន្ធមិត្តទាំងឡាយ ខណៈខ្លួនក៏នឹងឃ្លាំមើលពីការកើន​ឡើង​នៃ​ឥទ្ធិពលយោធាចិនផងដែរ។

ប្រធានា​ធិបតី​​បារាំង៖ មាន​​តែ​អ៊ុយក្រែន​​ទេ​​ដែល​​អាច​​សម្រេច​​ក្នុង​ការ​​ផ្ដល់​សម្បទាន​​ទឹកដី​​ពួកគេ​​បាន

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានឱ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា មានតែប្រទេសអ៊ុយក្រែនតែមួយគត់ដែលអាចធ្វើការសម្រេចចិត្ត ថាតើពួកគេត្រូវធ្វើសម្បទាន​តំបន់​ណា​មួយ​របស់​ខ្លួន​ទៅ​ឱ្យរុស្ស៊ី ដើម្បី​បញ្ចប់​សង្រ្គាមឬយ៉ាងណា។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy

ថ្នាក់ដឹកនាំ​កំពូល​នៃ​តំបន់​អឺរ៉ុប​៣រូប​ធ្វើ​ដំណើរ​ទៅ​ទីក្រុងកៀវ ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​អ៊ុយក្រែន

ប្រធានាធិបតីបារាំង លោក Emmanuel Macron, អធិការបតីអាល្លឺម៉ង់​ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរទៅ​ដល់រដ្ឋធានីកៀវ (Kyiv) ប្រទេសអ៊ុយក្រែនហើយ ក្នុងដំណើរទស្សនកិច្ចរួមគ្នាមួយ ដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានដោយរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។

អធិការបតី​អាល្លឺម៉ង់៖ លោក ពូទីន មិន​អាច​កំណត់​លក្ខខណ្ឌ​សន្តិភាព​សម្រាប់​អ៊ុយក្រែន​ឡើយ

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា រុស្ស៊ីនឹងមិនឈ្នះសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែនឡើយ ហើយលោកប្រធានាធិបតីរុស្ស៊ី​ ​វ្លាឌីមៀរ ពូទីន ក៏មិនអាចកំណត់លក្ខ​ខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយ​សម្រាប់អ៊ុយក្រែនផងដែរ។

​លោក Olaf Scholz អធិការបតីអាល្លឺម៉ង់។

អធិការបតី​អាល្លឺម៉ង់៖ ទណ្ឌកម្ម​នឹង​ដាក់លើ​រុស្ស៊ី​រហូត​ដល់​ប្រទេសនេះ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ុយក្រែន

អធិការបតីអាល្លឺម៉ង់ ​លោក Olaf Scholz បានឱ្យដឹងថា ទណ្ឌកម្មទាំងឡាយដែលដាក់លើរុស្ស៊ីជាការឆ្លើយតប​ចំពោះការឈ្លានពានលើអ៊ុយក្រែន​ នឹង​មិន​ដក​ចេញ​ឡើយ លុះត្រាតែរុស្ស៊ីឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ