យុវជន​ ស្រី ចំរើន ថា​សាលាក្រុង​អនុញ្ញាតឲ្យ​ដង្ហែញត្តិ​ទៅផ្ទះលោក​ កឹម សុខា

យុវជន ស្រី ចំរើន ដែលបាន​ចេញមុខជា​បន្ត​បន្ទាប់​ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា បានឲ្យដឹងថាសាលារាជធានីបានអនុញ្ញាតឲ្យ​ក្រុមយុវជនហែញត្តិទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិនិងផ្ទះរបស់លោក កឹម សុខា នៅថ្ងៃអង្គារស្អែក​នេះ។​ លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន ប្រាប់​​វីអូឌីថាលោកបានដាក់លិខិតជូនដំណឹងទៅផ្នែក​រដ្ឋបាល​នៃ​សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះហើយ​ថាសាលារាជធានីបានអនុញ្ញាតឲ្យមាន​ការ​ហែ​ញត្តិនោះ​។ លោកបន្តថា៖ “ខ្ញុំដាក់លិខិត​នៅព្រឹកមិញនេះ គា​ត់(ផ្នែករដ្ឋបាល​)​ទទួល​ហើយ​អនុញ្ញាត។ គេ​គ្រាន់តែហាមយើងកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជៀសវាងការបង្កហិង្សា។ យើងគ្រាន់តែសុំគាត់(កឹម សុខា​)បកស្រាយទេ ហើយអត់មានបង្កហិង្សាអ្វី​ទេ”។

រដ្ឋសភា​ឲ្យ​លោក កឹម សុខា បំភ្លឺ​រឿងញត្តិរបស់យុវជន​ឲ្យបានឆាប់

អនុប្រធានទី២នៃ​រដ្ឋសភា លោក ងួន ញ៉ិល បាន​ស្នើ​ឲ្យ​​លោក កឹម សុខា ប្រធាន​ស្តីទីគណបក្ស​សង្រ្គោះជាតិ បំភ្លឺ​​រឿង​ញត្តិ​របស់​យុវជនមួយក្រុម ទាក់ទង​នឹង​រឿងអាស្រូវស្នេហា​តាម​ខ្សែ​អាត់សំឡេងដែលត្រូវបានទម្លាយ​តាមប្រព័ន្ធ​សង្គមហ្វេសប៊ុក​។​ នៅ​ក្នុង​លិខិត​មួយ​ចុះថ្ងៃទី​២១ ​ខែមីនា ​អគ្គលេខាធិការនៃ​អគ្គលេខាធិការដ្ឋាន​​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​សរសេរ​ថា​លោក ងួន ញ៉ិល ប្រធាន​រដ្ឋសភាស្តីទី​កាលពី​លោក ហេង សំរិន អវត្តមានក្នុងប្រទេស បាន​ប្រគល់​​ភារកិច្ច​ឲ្យ​អគ្គលេខា​ធិការ​ដ្ឋាន​រដ្ឋសភា​បញ្ជូន​ញត្តិរបស់​យុវជន​ទៅ​លោក កឹម សុខា។ ​រដ្ឋ​សភា​បញ្ជាក់​ថា​ខ្លួន​បានទទួលញត្តិ​ស្នើ​សុំ​របស់​យុវជន​ឈ្មោះ​​ ស្រី ចំរើន​ ដែលមានខ្លឹម​សារ​ស្នើ​​សុំ​ឲ្យ​លោក កឹម សុខា ឆ្លើយ​បំភ្លឺ​ចំពោះ​ខ្សែ​អាត់​សំឡេង​ស្នេហា​”អសីលធម៌​”ដែលសង្ស័យ​ថា​ជាសំឡេង​របស់លោក កឹម សុខា​​។ រដ្ឋសភា​បញ្ជាក់ថា៖ “…ដើម្បីការពារ​កិត្យានុភាព​របស់​រដ្ឋសភា ការពារ​កិត្តិ​យស​និង​សេចក្តីថ្លៃថ្នូរ​របស់​តំណាងរាស្រ្ត​ ឯក​ឧត្តម​បណ្ឌិត ងួន ញ៉ិល ប្រធានរដ្ឋសភាស្តីទី បានប្រគល់ភារកិច្ច​ឲ្យ​អគ្គលេខាធិការ​ដ្ឋានរដ្ឋសភា​បញ្ជូន​ញត្តិនេះ​ជូន​ឯក​ឧត្តម”។​ រដ្ឋសភា​បាន​បញ្ជាក់ថា​ការស្នើ​ឲ្យ​បំភ្លឺញត្តិស្នើសុំរបស់យុវជននេះធ្វើឡើង​តាម​មាត្រា​៣៥​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា៖ “ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​និង​វប្បធម៌​របស់​ប្រទេស​ជាតិ”។ សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​

និស្សិត​ប្តឹង​កញ្ញាស្រីមុំពី​បទឆបោក ​ក្រោយ​នាង​បដិសេធរឿង​អាស្រូ​វស្នេហាជាមួយលោក កឹម សុខា

និស្សិតមួយ​ក្រុម​ដែល​​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ប្រ​ធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម​ សុខា បកស្រាយ​​​រឿង​ខ្សែអាត់​​សំឡេងសាសងស្នេហា​ជាមួយ​ស្រីកំណាន់ បាន​ដាក់ពាក្យ​ប្តឹង​នារីម្នាក់នោះ​ពី​បទឆ​បោក បន្ទាប់ពី​នាងដិសេធថា​ខ្សែអាត់សំឡេង​នោះ​មិន​មែនជា​សំឡេងរបស់​នាង។និស្សិត​​មួយ​ក្រុមដែល​មាន​លោក ស្រី ចំរើន ជា​តំណាង នៅ​រសៀល​ថ្ងៃ​សុក្រនេះបាន​ធ្វើ​សន្និសីទសារព័ត៌​មាន​មួយដើម្បី​​បង្ហាញ​ថា​សំឡេង​ក្នុង​ខ្សែអាត់នោះ​ពិត​ជា​សំឡេង​សាសងស្នេហារវាងកញ្ញា ខុម ចាន់ដារ៉ាទី ហៅ​ស្រី​មុំនិង​លោក កឹម សុខា។​

នារីម្នាក់​ចេញមុខ​ច្រាន​ចោលការ​ចោទប្រកាន់រឿងអាស្រូវស្នេហាជាមួយ​លោក កឹម សុខា

នារីម្នាក់​ដែលមាន​សំឡេង​ប្រហាក់ប្រហែលនឹង​សំឡេង​ដែល​ត្រូវបានផ្សព្វផ្សាយថា​មាន​ទំនាក់ទំនង​ស្នេហាជាមួយ​ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា នៅរសៀលថ្ងៃពុធនេះ​ បាន​ស្នើ​ឲ្យ​សមាគមសិទ្ធិ​មនុស្ស​អាដហុក​ ជួយ​អន្តរាគមន៍​ ដោយ​អះអាង​ថា​ច្រាន​ចោល​ការចោទប្រកាន់​រឿងអាស្រូវ​ស្នេហា​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ