តុលាការ​ចេញ​ដីកាចាប់ខ្លួន​សកម្មជនអារ៉ែង លោក អាឡិច

សកម្មជន​អារ៉ែងជនជាតិអេស្ប៉ាញលោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន(Alejandro Gonzalez Davidson) អះអាង​ថា​លោក​នឹង​ចូលមក​ប្រទេសកម្ពុជា បើទោះជា​លោក​មិន​ទទួល​បាន​ទិដ្ឋា​ការ​ក៏​​​ដោយ​ ដើម្បី​ប្រឈម​មុខ​នឹង​តុលាការ ខណៈ​ចៅក្រមស៊ើប​សួរនៃសាលាដំបូងខេត្តកោះកុង​​​បាន​ចេញ​ដីកា​ចាប់ខ្លួន​រូបលោក។​លោក អាឡិច ដែលត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជា​កាលពីឆ្នាំ២០១៥ ប្រាប់​វីអូឌី(VOD)​ថា​លោក​​បាន​ទទួល​​ដីកាមួយ​ ដោយ​ចៅក្រម​ស៊ើប​សួរ​ លោកស្រី ឈុន ដាវី​ ​ចោទ​ប្រាន់​លោក​ពី​បទ​សមគំនិត​​​ក្នុង​អំពើ​គំរាម​កំហែង​និង​ធ្វើ​ឲ្យ​ខូច​ខាត​ដោយភ្ជាប់នូវ​បញ្ហា​អ្វីមួយ ប្រព្រឹត្ត​ទៅ​នៅ​ស្រុក​បទុមសាគរ ខេត្ត​កោះកុង កាលពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ​២០១៥និង​នៅថ្ងៃទី​១២ខែសីហា ឆ្នាំ​២០១៥។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ