ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចូលរួមសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ( Eurasian Economic Union) នៅទីក្រុង Bishkek ប្រទេស Kyrgyzstan ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

រុស្ស៊ីព្រមានអង់គ្លេសចំពោះការបញ្ជូនយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែន

ស្ថានទូតរុស្ស៊ីប្រចាំនៅអង់គ្លេស កាលពីថ្ងៃពុធ បានព្រមានទីក្រុងឡុងដ៍ ចំពោះការបញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសអ៊ុយក្រែន ដោយនិយាយថា ទង្វើបែបនេះនឹងមានផលប៉ះពាល់ផ្នែកយោធា និងនយោបាយយ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជួបជាមួយប្រមុខនៃសាធារណរដ្ឋ Bashkortostan Radiy Khabirov នៅ Ufa ប្រទេសរុស្ស៊ី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

លោក ពូទីន សន្យាថាមិនសម្លាប់លោក ហ្សេលេនស្គី

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណាហ្វតាលី បេនណេត (Naftali Bennett) និយាយថា លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) សន្យាថានឹងមិនសម្លាប់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) ឡើយ។

កាំជ្រួចប្រឆាំងរថក្រោះ Javeline ។

អាមេរិកត្រៀមផ្ដល់ជំនួយបន្ថែមដល់អ៊ុយក្រែនដែលមានតម្លៃជាង២ពាន់លានដុល្លារ

មន្ត្រីអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងត្រៀមផ្តល់ជំនួយយោធាជាង ២​ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះមានរ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលើកដំបូង ក៏ដូចជាគ្រាប់ និងអាវុធផ្សេងទៀតផងដែរ។

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថ្លែងសុន្ទរកថានៅពីមុខរថក្រោះ Leopard 2 អំឡុងពេលទស្សនកិច្ចទៅកាន់មូលដ្ឋានយោធារបស់កងទ័ពអាល្លឺម៉ង់ Bundeswehr ក្នុងទីក្រុង Bergen ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

អាល្លឺម៉ង់ ថាខ្លួននឹងមិនបញ្ជូនយន្តហោះចម្បាំងឱ្យទៅអ៊ុយក្រែនឡើយ

អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូល (Olaf Scholz) បានបញ្ជាក់នៅថ្ងៃអាទិត្យម្សិលមិញថា ប្រទេសរបស់លោកនឹងមិនបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែនទេ ខណៈទីក្រុងកៀវ (Kyiv) អំពាវនាវ​ឱ្យ​លោកខាងលិច​ ផ្ដល់អាវុធឱ្យខ្លួនកាន់តែច្រើនបន្ថែមទៀត ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Park Jin អំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅក្រសួងការបរទេស ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។

ប្រមុខណាតូជំរុញឱ្យកូរ៉េខាងត្បូងបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន

អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg នៅថ្ងៃចន្ទនេះ បាន​ជំរុញ​ឱ្យ​ប្រទេស​កូរ៉េខាង​ត្បូង ​​បង្កើន​ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ដោយលើកឡើងពីប្រទេសផ្សេងទៀតដែលបានផ្លាស់​ប្តូរ​គោល​នយោបាយរបស់​ពួកគេ ក្នុងការមិនផ្តល់អាវុធដល់ប្រទេសដែលមានជម្លោះ។

បុរស​ម្នាក់​ពាក់​ឯកសណ្ឋាន​ក្លែង​ក្លាយ​ដើរ​ចេញ​ពី​មជ្ឈមណ្ឌល PMC Wagner ដែល​ជា​គម្រោង​អនុវត្ត​ដោយ​ពាណិជ្ជករ និង​ជា​ស្ថាបនិក​នៃ​ក្រុម​យោធា​ឯកជន Wagner លោក Yevgeny Prigozhin ក្នុង​អំឡុង​ពេល​បើក​ជា​ផ្លូវ​ការ​នៃ​ប្លុក​ការិយាល័យ​ក្នុង​ក្រុង Saint Petersburg ប្រទេស​រុស្សី ថ្ងៃទី០៤ ខែ​វិច្ឆិកា ឆ្នាំ២០២២។

អាមេរិក​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ក្រុមទាហាន​ស៊ីឈ្នួល​រុស្ស៊ីឈ្មោះ Wagner Group

សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានដា​ក់​ទណ្ឌ​កម្ម​បន្ថែម​លើ​ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​ឈ្មោះ Wagner Group ដែល​កំពុងប្រយុទ្ធនៅអ៊ុយក្រែន ដោយកំណត់ថា​ជាអ​ង្គការឧក្រិដ្ឋកម្មឆ្លងដែន ដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី លោកស្រី Maria Zakharova ធ្វើ​កាយវិការ​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​ប្រចាំ​ឆ្នាំ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ លោក Sergei Lavrov (មិន​មានក្នុង​រូបភាព) ក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

រុស្ស៊ីប្រតិកម្មខ្លាំងចំពោះអាល្លឺម៉ង់ដែលបញ្ជូនរថក្រោះទៅឱ្យអ៊ុយក្រែន

រុស្ស៊ីបានប្រតិកម្មយ៉ាងខ្លាំង​ចំពោះការសម្រេចចិត្តរបស់អាល្លឺម៉ង់ ដែលអនុម័តលើការបញ្ជូនរថ​ក្រោះ Leopard 2 ទៅកាន់ប្រទេស​អ៊ុយក្រែន ដោយ​ថា​ សកម្មភាពនេះ​នឹង​បំផ្លាញទំនាក់ទំនង​រវាង​ប្រទេសទាំង២ ដោយ​មិនអាចស្តារឡើងវិញបាន​ឡើយ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC) ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

លោក ហ៊ុន សែន បញ្ជាក់ថាកម្ពុជាមិនបានបញ្ជូនកងទ័ព និងផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមិនបានបញ្ជូនកងទ័ព និងផ្តល់ជំនួយ​យោធាដល់ប្រទេសអ៊ុយក្រែននោះទេ ហើយការដែលកម្ពុជាជួយបណ្តុះបណ្តាល​ជំនាញ​ដោះមីនដល់មន្ត្រីជំនាញអ៊ុយក្រែននោះ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ។

អាមេរិកថាក្រុមហ៊ុនចិនមួយចំនួនផ្គត់ផ្គង់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន

សហរដ្ឋអាមេរិកថា ក្រុមហ៊ុនចិនមួយចំនួនកំពុង​ផ្គត់​ផ្គង់​ដល់​ប្រទេស​រុស្ស៊ី​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន និង​បាន​បង្ហាញពីក្តីបារម្ភនេះទៅកាន់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថ្លែងសុន្ទរកថានៅពីមុខរថក្រោះ Leopard 2 អំឡុងពេលទស្សនកិច្ចទៅកាន់មូលដ្ឋានយោធារបស់កងទ័ពអាល្លឺម៉ង់ Bundeswehr ក្នុងទីក្រុង Bergen ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

អាមេរិក និងអាល្លឺម៉ង់ ត្រៀមបញ្ជូនរថក្រោះទៅអ៊ុយក្រែន

សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ នឹងប្រកាសនៅថ្ងៃពុធនេះ ក្នុងការបញ្ជូនរថក្រោះធុន​ធ្ងន់​ទៅកាន់​អ៊ុយ​ក្រែន ដែល​ទីក្រុងកៀវ​លើកឡើង​​ថា នឹងអាចធ្វើឱ្យកងទ័ពរបស់ខ្លួនមានលទ្ធភាពតទល់ជាមួយរុស្ស៊ី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ