នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G20 ឆ្នាំ២០២២ នៅទីក្រុង Nusa Dua កោះបាលី ប្រទេសឥណ្ឌូនេស៊ី ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

នគរបាលឥណ្ឌាចាប់ខ្លួននិស្សិតដែលប្រមូលផ្ដុំគ្នាមើលភាពយន្តឯកសាររបស់ BBC ដែលនិយាយពីនាយករដ្ឋមន្ត្រីឥណ្ឌា

និស្សិតឥណ្ឌាចំនួន ១៣នាក់​ ត្រូវបានចាប់ខ្លួនដោយនគរបាលក្រុងដេលី កាលពីថ្ងៃពុធម្សិលមិញ ខណៈ​ពួកគេ​បាន​ប្រមូលផ្តុំគ្នាមើល​ភាព​យន្តឯកសារ​របស់​សារព័ត៌មាន BBC ដែលនិយាយអំពីនាយករដ្ឋ​មន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលឥណ្ឌាបានច្រានចោលថាជាការឃោសនា​ ហើយ​បាន​រារាំង​​មិ​ន​ឱ្យ​ផ្សព្វ​ផ្សាយនិង​ចែកចាយ​នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឡើយ។

កុមារ​១៨នាក់​ស្លាប់​នៅ​ប្រទេស​អ៊ូសបេគីស្ថាន បន្ទាប់​ពី​ផឹកថ្នាំ​ស៊ីរ៉ូ​ផ្ដាសាយ​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា

ក្រសួងសុខាភិបាលប្រទេសអ៊ូសបេគីស្ថានបាននិយាយថា យ៉ាងហោចណាស់កុមារ១៨នាក់បានស្លាប់បន្ទាប់ពីផឹកថ្នាំប្រភេទជាស៊ីរ៉ូ (syrup) ដែលផលិតដោយក្រុមហ៊ុនផលិតថ្នាំឥណ្ឌាឈ្មោះ Marion Biotech Pvt Ltd.។

ពលរដ្ឋឥណ្ឌាតវ៉ា​ប្រឆាំង​នឹង​ប្រទេស​ចិន បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​នៅ​ផ្នែក Tawang នៃ​រដ្ឋ Himalayan ភាគ​ឦសាន​នៃ​រដ្ឋ Arunachal Pradesh របស់​ឥណ្ឌា ក្នុង​ក្រុង Mumbai ប្រទេស​ឥណ្ឌា ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

ឥណ្ឌា​រាយការណ៍​ថា​ភាគី​ទាំងសងខាង​រងរបួស​ក្នុង​ការប៉ះទង្គិច​គ្នា​នៅ​ព្រំដែន​ជាមួយ​ចិន

​រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានឱ្យដឹងនៅថ្ងៃអង្គារថា កងទ័ពឥណ្ឌាបានរារាំង​ទាហាន​ចិនមិន​ឱ្យចូលទឹកដីឥណ្ឌាកាល​ពីសប្តាហ៍មុន ក្នុងអំឡុងពេលការប៉ះទង្គិចគ្នានៅព្រំដែន ដែលបណ្តាលឱ្យភាគីទាំងសងខាងរងរបួស។

ចំនួន​អ្នក​ស្លាប់​ដោយ​ការបាក់ស្ពាន​នៅឥណ្ឌា ​កើន​ឡើង​ដល់​១៣៤នាក់ ខណៈ​ប្រតិបត្តិការ​ស្វែងរក​អ្នកបាត់ខ្លួន​កំពុង​បន្ត

ចំនួន​អ្នក​ស្លាប់​ដោយសារការបាក់ស្ពា​ន​នៅរដ្ឋហ្គូចារ៉ាត់ (Gujarat) ក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ១៣៤នាក់។ នេះបើតាម​មន្ត្រីរដ្ឋាភិបាល​ក្នុងតំបន់​បានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទនេះ។

លោក លី​ ធុជ​ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន​ និងលោក Rajkumar Ranja Singh, Minister of State of External Affairs នៃសាធារណរដ្ឋឥណ្ឌា ក្នុងពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា ស្តីពីគម្រោងភូមិអស់មីននៅក្នុងខេត្តកោះកុង ក្រោមការអនុវត្ត “គម្រោងផ្តល់ផលរហ័ស” របស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋាភិបាល​ឥណ្ឌា​ជួយ​លើ​គម្រោង​បោស​សម្អាត​មីន​នៅ​ភូមិ​ចំនួន​៤​ក្នុង​ខេត្តកោះកុង

រដ្ឋាភិបាលឥណ្ឌាបានចុះអនុសារណៈយោគយល់គ្នាជាមួយរដ្ឋាភិបាលកម្ពុជា លើ​គម្រោ​ង «ភូមិអស់​មីន» នៅខេត្តកោះកុង នៅភូមិចំនួន៤ ក្នុងចំណោមភូមិចំនួន​២៨ ដែលកំពុងរងការគំរាម​កំហែងដោយសារ​មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ទិដ្ឋភាពបាក់ដីដោយសារតែទឹកជំនន់នៅតំបន់មួយកន្លែងក្នុងប្រទេសឥណ្ឌា អំឡុងខែតុលា ឆ្នាំ២០២១។

មនុស្ស​៣៤​នាក់​ស្លាប់​ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា

យ៉ាងហោចណាស់មានមនុស្ស៣៤នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃ នៅរដ្ឋឧត្តារ៉ាខណ្ឌ (Uttarakhand) ភាគខាងជើងប្រទេសឥណ្ឌា ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងបន្តកិច្ចការងារ​ ដើម្បីជួយអ្នកដែលរងគ្រោះទាំងឡាយនៅថ្ងៃពុធនេះ។

ឥណ្ឌា​រឹបអូស​បាន​ហេរ៉ូអ៊ីន​ជិត​៣​តោនដែល​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​អាហ្វហ្គា​នីស្ថាន

ក្រុមមន្រ្តីរបស់ប្រទេសឥណ្ឌា បានឱ្យ​​ដឹងនៅថ្ងៃអង្គារនេះថា ពួកគេបានរឹបអូសគ្រឿង​ញៀន​ប្រភេទ​​​ហេរ៉ូអ៊ីន​ជិត៣តោន ស្មើនឹងទំហំទឹកប្រាក់ប្រមាណ២,៧២ពាន់លានដុល្លារអាមេរិក ដែលមាន​ប្រភពដើម​មក​ពី​ប្រទេសអាហ្វហ្គានីស្ថាន។

ហិង្សានៅភាគ​ខាង​ត្បូង​ឥណ្ឌា​ស្លាប់​អស់​៩នាក់​

យ៉ាងហោចណាស់​ប្រជាពលរដ្ឋ​ឥណ្ឌា​ចំនួន​៩នាក់​បាន​ស្លាប់​និង​ជាច្រើន​នាក់​ទៀត​រងរបួស​ធ្ងន់​ក្នុងហេតុ​ការណ៍​ហិង្សា​មួយ​ពេល​សមត្ថកិច្ច​បង្ក្រាប​សកម្ម​ភាព​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​។​

ឥណ្ឌា​ចោទ​ប៉ាគីស្ថាន​ជា​ “អ្នក​នាំ​ចេញ​ភេរវករ”​បង្ក​ហិង្សា​ក្នុង​ទឹក​ដី​ខ្លួន

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក នរេន្ទ្រា ម៉ូឌី បាន​រិះគន់​ប្រទេស​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយ​ចោទ​ប្រទេស​នេះ​ថា ជា​អ្នក​នាំ​ចេញ​ចលនា​ភេរវកម្ម ហើយ​ប្ដេជ្ញា​បង្កើន​យុទ្ធនាការ​សកល​ដើម្បី​ឡោម​ព័ទ្ធ​ប្រទេស​ប៉ាគីស្ថាន។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

(រូបភាពពី Reuters)

អាមេរិកបញ្ជូនរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនទៅឥណ្ឌាខណៈចិនពង្រីកសក្ដានុពល​កង​ទ័ព​កាន់​តែ​ខ្លាំង​​នៅអាស៊ី

អ្នកការទូតជាន់ខ្ពស់អាមេរិកបានប្រកាសថាលោក Ash Carter នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌាជាថ្មីម្ដងទៀត​នៅពេលឆាប់ៗនេះនូវអ្វីដែលគេហៅថាការរៀបចំសហប្រតិបត្តិការឲ្យកាន់តែខ្លាំងជាងមុនទៀតរវាងប្រទេសទាំងពីរចំពេលដែលប្រទេសចិនបានពង្រីកឥទ្ធិពលផ្នែកកងទ័ពរបស់ខ្លួនយ៉ាងខ្លាំងនៅអាស៊ី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ