ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

ប្រធានាធិបតីឥណ្ឌូនេស៊ី ទទួលស្គាល់ការរំលោភសិទ្ធិមនុស្សកាលពីអតីតកាល

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានទទួលស្គាល់ «ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ» នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី ហើយលោកប្តេជ្ញាថានឹងទប់​ស្កាត់ការរំលោភសិទ្ធិមនុស្សបែបនេះមិនឱ្យកើតឡើងជាថ្មីទៀត​ឡើយ។

អ្នក​ស្រុក​ម្នាក់ឈរ​ក្បែរ​ផ្ទះ​ដែល​រង​ការ​ខូច​ខាត​បន្ទាប់​ពីការ​រញ្ជួយ​ដី​បាន​វាយ​ប្រហារ​នៅ Cianjur ខេត្ត West Java ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

មន្ត្រីឥណ្ឌូនេស៊ី​បន្ត​ស្វែងរក​ជនរងគ្រោះ​ក្នុង​គ្រោះរញ្ជួយដី ខណៈ​ចំនួន​អ្នកស្លាប់​កើន​ដល់​ជាង​២០០នាក់

ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃអង្គារនេះ បានជំរុញឱ្យក្រុមអ្នក​ជួយសង្គ្រោះផ្ដោត​សំខាន់​លើ​ការ​ជួយ​សង្គ្រោះជ​ន​រងគ្រោះដែលជាប់នៅក្នុងគំនរបាក់បែក ក្នុងរយៈ​ពេលមួយ​ថ្ងៃ​ បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារទីក្រុងមួយក្នុងខេត្ត West Java ដែលបានសម្លាប់មនុស្សរហូតដល់ជាង២០០នាក់ ខណៈរាប់រយនាក់ផ្សេងទៀតរងរបួស។

ថ្ងៃទី១៤ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំ​កំពូល G20 ក្រោម​មូល​បទ «ស្ដារឡើងវិញទាំងអស់គ្នា ស្ដារឡើងវិញកាន់តែរឹងមាំ» ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។

លោក ហ៊ុន សែន ខកខាន​ចូលរួម​កិច្ចប្រជុំ G20 ក្រោយ​រកឃើញ​វិជ្ជមាន​កូវីដ-១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា​មាន​វិជ្ជមាន​​កូវីដ-១៩ បន្ទាប់​ពី​ពេទ្យប្រទេស​ឥណ្ឌូនេស៊ី បាន​យកសំ​ណាកទៅធ្វើតេស្ត ​មុន​​ពេល​​ចូល​​រួម​​ក្នុង​​កិច្ច​ប្រជុំ G20។

ថ្ងៃទី១៤ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំ​កំពូល G20 ក្រោម​មូល​បទ «ស្ដារឡើងវិញទាំងអស់គ្នា ស្ដារឡើងវិញកាន់តែរឹងមាំ» ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ឥណ្ឌូនេស៊ី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃចន្ទនេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំ​កំពូល G20 ក្រោម​មូល​បទ «ស្ដារឡើងវិញទាំងអស់គ្នា ស្ដារឡើងវិញកាន់តែរឹងមាំ» ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅប្រទេសឥណ្ឌូនេស៊ី។

រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី លោកស្រី Retno Marsudi ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ថា​របប​យោធា​មីយ៉ាន់ម៉ា​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​វិបត្តិ​នៅ​ក្នុង​ប្រទេស

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា រដ្ឋាភិបាល​យោធា​​មីយ៉ាន់ម៉ាត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះកា​រ​ដែល​មិន​បានអនុវត្តឱ្យបានពេញលេញតាមផែន​ការសន្តិភាពដែលបានព្រមព្រៀងជាមួយអាស៊ាន (ASEAN) ខណៈ​អាស៊ានបានព្យាយាមបញ្ចប់អរិភាពនៅក្នុងប្រទេសនេះ។

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោកស្រី RETNO L.P MARSUDI រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ពិភាក្សា​ពី​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​ជាមួយ​អគ្គស្នងការ​នគរបាលជាតិ​កម្ពុជា

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេ​​ស៊ី បានពិភាក្សាអំពីករណី​ប្រតិបត្តិការឆបោក​​ដែល​​ពលរដ្ឋ​ឥណ្ឌូនេស៊ីបាន​​ចាញ់​បោក នៅក្នុង​​ជំនួប​​ជាមួយ​អគ្គស្នងការនគរបាលជាតិកម្ពុជា ហើយ​ក៏បានជួបជាមួយ​ពលរដ្ឋឥណ្ឌូនេស៊ីរាប់សិបនាក់​ដែលត្រូវបានជួយសង្គ្រោះពីទីតាំងឆបោកក្នុងខេត្តព្រះសីហនុ​ផង​ដែរ។

ពលរដ្ឋ​ឥណ្ឌូនេស៊ី​ចំនួន​៦២នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​ឆបោក​នៅ​ខេត្តព្រះសីហនុ

យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ី ឱ្យដឹងថា ស្ថាន​ទូត​ឥណ្ឌូនេស៊ី​បាន​ជួយ​សង្គ្រោះពល​រដ្ឋ​របស់​ខ្លួន​ចំនួន៦២នាក់ពីកន្លែង​ឃុំខ្លួន​ក្នុង​ឧស្សាហកម្ម​ឆបោក​នៅខេត្តព្រះសីហនុ កាល​ពីចុង​សប្ដាហ៍កន្លងទៅនេះ។

ជនជាតិ​ឥណ្ឌូនេស៊ី​៥៣នាក់​ត្រូវ​បាន​ឃុំខ្លួននៅទីកន្លែងឧស្សាហកម្មឆបោក

ទស្សនាវដ្ដី ឥណ្ឌូនេស៊ី Tempo បានរាយការណ៍ថា ស្ថានទូតឥណ្ឌូនេស៊ីបានអំពាវនាវឱ្យនគរបាលកម្ពុជាជួយសង្គ្រោះជនជាតិរបស់ខ្លួនចំនួន៥៣នាក់ ដែលស្ថានទូតមួយនេះជឿថា កំពុងជាប់ឃុំនៅទីកន្លែងឧស្សាហកម្មឆបោកក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការកើនឡើងយ៉ាងខ្លាំងនៃជនរងគ្រោះ​នៅឆ្នាំនេះ។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី នឹង​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​និង​រុស្ស៊ី​ក្នុង​សប្ដាហ៍​នេះ

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញថា រូបលោកគ្រោងនឹងជំរុញដល់សមភាគីរុស្ស៊ី និងអ៊ុយក្រែន ឱ្យពិចារណាចូលតុចរចា​ស្វែងរកដំណោះស្រាយរួមគ្នា និងស្នើឱ្យប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន បញ្ជាឱ្យមានការឈប់បាញ់ជាបន្ទាន់ ក្នុងអំឡុងពេលដែលលោកបំពេញបេសកកម្មកសាងសន្តិភាពទៅកាន់ប្រទេសទាំងពីរក្នុងសប្ដាហ៍នេះ។

«ពិធីប្រគល់-ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា សមិទ្ធផលនៃនយោបាយឈ្នះឈ្នះ» ដើម្បីតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។

មន្រ្តី​រដ្ឋាភិបាល​នៅ​តែ​អះអាងថា​មិន​ទាន់​មាន​ព័ត៌មាន​អំពី​ប្រេងឆៅ​ដែល​បាត់​ជិត​៣០ម៉ឺន​បារ៉ែល

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា កម្ពុជានៅមិនទាន់ទទួល​បានព័ត៌​​មាន​​ជាក់​​លាក់អំពីប្រេងឆៅ​​ដែល​បាត់​​ជិត៣០ម៉ឺនបារ៉ែលនេះនៅឡើយទេ ខណៈមន្រ្តីដែលទទួលបន្ទុកកិច្ចការនេះបាន​​បដិ​​សេធ​ក្នុងការផ្តល់ព័ត៌មាននៅពេលសួរនាំអំពីសំណុំរឿងប្រេងឆៅនេះ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ