
Miss Global 2015 ចេញមុខរៃអង្គាសប្រាក់ជួយសង្គ្រោះកុមារកម្ពុជា
កាលពីល្ងាចថ្ងៃ៥ ខែឧសភា បវរកញ្ញាលំដាប់ពិភពលោក៣នាក់ដែលបានជាប់ចំណាត់ថ្នាក់នៅក្នុងព្រឹត្តិការណ៍ Miss Global 2015 នៅក្នុងប្រទេសហ្វីលីពីនបានធ្វើដំណើរមកដល់កម្ពុជាតាមគម្រោងស្នើសុំរបស់សមាគមសិល្បករខ្មែរ ដើម្បីចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីលក់សំបុត្រធំមួយ ដែលគ្រោងធ្វើនៅសាលចតុមុខនៅថ្ងៃទី៨ ខែឧសភា ខាងមុខ។ តន្ត្រីសប្បុរសធម៌នេះគឺជាគម្រោងប្រមូលថវិកាប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដើម្បីជួយសង្គ្រោះដល់កុមារកម្ពុជា។