អ្នក​ធ្វើ​ដំណើរ​ដើរ​អូសអីវ៉ាន់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ប៉េកាំង ​ចំពេល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

ប្រទេសមួយចំនួនតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរមកពីប្រទេសចិន

បណ្ដាប្រទេសមួយចំនួនក្នុងនោះរួមមាន សហរដ្ឋអាមេរិក អ៊ីតាលី ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងតៃវ៉ាន់ ជាដើម តម្រូវឱ្យអ្នកដំណើរមកពីប្រទេសចិនធ្វើតេស្តរកជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Shine នៅថ្ងៃទី២៨​ ខែធ្នូ ឆ្នាំ២០២២។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែអក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥គីឡូម៉ែត្រ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

លោក ហ៊ុន សែន អំពាវពាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ខណៈ​ពលរដ្ឋ​ប្រមាណ​៤លាននាក់​នៅ​មិនទាន់​ចាក់​ដូសទី៣

ប្រមុខរដ្ឋាភិបាល​អំពាវនាវជាថ្មីទៀត​​​ដល់ប្រជាពលរដ្ឋ​ដែលមិនទាន់ចាក់​វ៉ាក់សាំងដូសទី៣ ឱ្យ​​ទៅ​ទទួល​យក​វ៉ាក់​សាំង ដើម្បីការ​ពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ និង​បង្កើន​​​ភាព​ស៊ាំក្នុ​ង​សហគមន៍ ខណៈ​ពលរដ្ឋ​​ប្រមាណ ៤លាន​នាក់​ នៅ​​មិន​​ទាន់​ទៅចាក់​វ៉ាក់សាំងដូសទី៣នៅឡើយ។

ធនាគារ​ពិភពលោក​ផ្ដល់​ហិរញ្ញប្បទាន​ជាង​២៧០លាន​ដុល្លារ ជួយ​កម្ពុជា​ស្ដារ​សេដ្ឋកិច្ច​និង​ពង្រឹង​ភាពធន់

ធនាគារពិភពលោក ផ្ដល់ហិរញ្ញប្បទាននូវទឹកប្រាក់ចំនួន២៧៤លានដុល្លារអាមេរិក សម្រាប់ជួយ​ដល់​កម្ពុជា​ក្នុងការ​​ស្ដារសេដ្ឋកិច្ចឱ្យ​ងើបឡើងវិញ និងពង្រឹងភាពធន់យូរអង្វែង ក្រោយ​កម្ពុជា​រង​ការប៉ះទង្គិចពីវិបត្តិកូវីដ-១៩។

បុគ្គលិកអាកាសចរណ៍នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប តវ៉ាទាមទារដំណោះស្រាយសមរម្យតាមច្បាប់ស្ដីពីការងារ ក្រោយពួកគេផ្អាកពីការងារដោយក្រុមហ៊ុនលើកហេតុផលពីវិបត្តិកូវីដ-១៩។

កម្មករ​ក្នុង​វិស័យ​ទេសចរណ៍​ថា វិវាទការងារ​របស់​ខ្លួន​ដូចគ្នា​ទៅនឹង​វិវាទការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​ដែរ

ទោះបីជាភ្ញៀវ​ទេសចរកក់​ជើង​ហោះហើ​រ​ថ្មី និង​សណ្ឋាគារនៅកម្ពុជា ក្រោយ​ការ​រាត​ត្បាត​នៃជំងឺ​កូវីដ-១៩ក៏ដោយ ក៏សហជីពផ្នែកបដិសណ្ឋារកិច្ច​ កំពុងតស៊ូដើម្បីបានចូលធ្វើការ​​វិញ ឬទាម​ទារ​សិទ្ធិ​របស់​ពួក​គេ​ដែលមានចែងក្នុងអនុសញ្ញារួម ដោយមេដឹកនាំសហជីពជាច្រើនបានប្រៀបប្រដូច​​ទៅនឹងករណីបញ្ឈប់បុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែរ។

បុគ្គលិក​សុខាភិបាល​ចុះ​ឈ្មោះ​ពលរដ្ឋសម្រាប់​ទទួលយកស្ព្រាយ(spay)បាញ់ច្រមុះដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០២២។

អាមេរិក​ថា​ចំនួន​កើនឡើង​នៃ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩​ក្នុងប្រទេស​ចិន គឺ​ជា​ក្ដីបារម្ភ​សម្រាប់​ពិភពលោក

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញនេះថា អាមេរិក​សង្ឃឹម​ថា ប្រទេសចិ​នអា​ច​ដោះស្រាយ​បាន​នូ​វ​ការផ្ទុះ​ឡើងវិញ​នៃជំងឺ​កូវីដ-១៩ នាពេលបច្ចុប្បន្ន​នេះ ខណៈចំនួន​កើនឡើង​អ្នក​ឆ្លងនៃមេរោគនេះ គឺ​ជាក្តីបារម្ភដ៏ធំមួយ​របស់​សកលលោក​ ដោយ​​សារ​តែទំ​ហំសេដ្ឋកិច្ចរបស់​ប្រទេស​ចិន។

ពលរដ្ឋចូលទិញឱសថនៅឱសថស្ថានមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួង​ប្រាប់​ឱ្យ​ប្រុងប្រយ័ត្ន​លើ​ជំងឺ​ពាក់ព័ន្ធ​ផ្លូវដង្ហើម​ក្នុង​អំឡុង​ពេល​អាកាសធាតុ​ចុះត្រជាក់

ក្រសួងសុខាភិបាល ក្រើនរម្លឹកដល់​សាធារណជនប្រុងប្រយ័ត្នលើជំងឺពាក់ព័ន្ធផ្លូវដង្ហើម ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែធ្នូ ដល់ខែមករា ខណៈអំឡុងពេល​នេះ​មានជំងឺដែលជួបប្រទះញឹកញាប់ភាគច្រើន​ ដូចជា ជំងឺផ្លូវដង្ហើមដែលមិនស៊ីចង្វាក់នឹងអាកាសធាតុត្រជាក់ ឬអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្ដាលមកពីវីរុស ជាដើម។

ក្រុមការងារគ្រប់គ្រងការរាតត្បាតកូវីដ-១៩ ក្នុងឈុតការពារមេរោគ រើតង់ដែលបោះប្រចាំការនៅក្នុងតំបន់រងការរាតត្បាតកូវីដ-១៩ ក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។

ប្រទេសចិន​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ការផ្ទុះ​ឡើងវិញ​នៃជំងឺ​កូវីដ-១៩

ប្រជាជនបានតម្រង់ជួរ នៅថ្ងៃចន្ទនេះ នៅ​ខា​ង​ក្រៅ​គ្លីនិក​គ្រុន​ក្ដៅ នៃ​មន្ទី​រពេទ្យមួយកន្លែង​ ក្នុងប្រទេសចិន ដើម្បីពិនិត្យរកជំងឺ​កូវីដ-១៩ ដែលជាសញ្ញាបង្ហាញ​ពីការ​រីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ-១៩ បន្ទាប់ពីអាជ្ញាធរបានបន្ធូរបន្ថយវិធាន​ការទប់ស្កាត់ជំងឺនេះ។

ពលរដ្ឋធ្វើដំណើរតាមដងផ្លូវក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​អស្ថិរភាព​សកល និង​បំណុល​អចលនទ្រព្យ

របាយការណ៍របស់ធនាគារពិភពលោក (World Bank) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានងើបឡើងវិញបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងវិស័យមួយចំនួន ក៏ប៉ុន្តែអស្ថិរភាពជុំវិញពិភពលោកបានគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ADB ផ្ដល់​ប្រាក់កម្ចី​៥០លានដុល្លារ​ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​វិបត្តិ​កូវីដ-១៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ​បាន​ផ្ដល់​កម្ចីជាទឹកប្រាក់ចំនួន៥០លានដុល្លារ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចសម្រាប់ជំរុញសមត្ថភាពប្រកួតប្រជែងបន្ថែមទៀត និងគាំទ្រដល់ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ-១៩។

អ្នកស្រី គួង សុផាត អាយុ៦០ឆ្នាំ រស់នៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ធនាគារ​ពិភពលោក​ថា ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ត្រូវ​បាន​គំរាមកំហែង​ដោយ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩

យោងតាមរបាយការណ៍មួយចេញផ្សាយដោយធនាគារពិភពលោក (World Bank) កាលពីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា កន្លងទៅ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០ ប្រជាជនកម្ពុជាប្រមាណ​ ៤៦ម៉ឺននាក់ បានធ្លាក់ទៅ​ក្រោមបន្ទាត់នៃភាពក្រីក្រ​វិញ ដោយសារតែ​ការ​រាតត្បាត​ជំងឺកូវីដ-១៩។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ