
បទយកការណ៍៖ ពលរដ្ឋរស់នៅអមសងខាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លើកឡើងពីផលវិបាកក្នុងការឆ្លងកាត់
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (Phnom Penh-Sihanoukville Expressway) តភ្ជាប់រាជធានី-ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ ប្រវែង ១៨៧,០៥គីឡូម៉ែត្រ ដែលចំណាយថវិការជិត ២ ០០០លានដុល្លារ សាងសង់ដោយក្រុមហ៊ុនចិន ត្រូវបានពលរដ្ឋរស់នៅប្របតាមផ្លូវល្បឿនលឿន លើកឡើងពីផលវិបាកក្នុងការឆ្លងកាត់ទៅផ្ទះ ឬស្រែចម្ការរបស់ពួកគេ។