
ក្រុមហ៊ុន Opennet ផ្ទេរការគ្រប់គ្រងទៅឱ្យក្រុមហ៊ុន Ezecom ក្រោយជាប់បំណុលរដ្ឋជាង៦លានដុល្លារ
ក្រុមហ៊ុនចែកចាយសេវាអ៊ីនធឺណិត Opennet បានផ្ទេរអតិថិជនរបស់ខ្លួនទៅឱ្យក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង គ្រប់គ្រងចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ បន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសក្ស័យធន និងជាប់បំណុលរដ្ឋជាង៦លានដុល្លារអាមេរិក។