
អង្គការ FAO ថាគ្រួសារងាយរងគ្រោះនៅកម្ពុជាកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ-១៩
អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានឱ្យដឹងថា នៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារបាត់បង់ចំណូលក្នុងអំឡុងវិបត្តិកូវីដ-១៩ ខណៈពួកគេភាគច្រើនពឹងផ្អែកលើប្រភពចំណូលពីការងារកសិកម្ម និងលក់កម្លាំងពលកម្មទាំងក្នុងប្រទេសនិងក្រៅប្រទេស។