
សង្គមស៊ីវិលថាជិត៣០ឆ្នាំមកនេះ រដ្ឋាភិបាលនៅមិនទាន់អនុវត្តរដ្ឋធម្មនុញ្ញឱ្យបានពេញលេញនៅឡើយ
មន្រ្តីអង្គការសង្គមស៊ីវិលយល់ឃើញថា ក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ ខ្លឹមសារសំខាន់ៗមួយចំនួនដូចមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលហាក់មិនបានអនុវត្តឱ្យបានពេញលេញនោះទេ ដែលជាហេតុនាំឱ្យមានការរិះគន់ថា មានការរំលោភទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងនិងរដ្ឋធម្មនុញ្ញផង។