
HRW អំពាវនាវជាថ្មីឱ្យប្រទេសម្ចាស់ជំនួយដាក់សម្ពាធលើកម្ពុជាឱ្យដោះលែងអ្នកទោសនយោបាយ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អំពាវនាវឱ្យរដ្ឋាភិបាលនិងប្រទេសម្ចាស់ជំនួយដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឱ្យទម្លាក់ចោលការចោទប្រកាន់និងដោះលែងអ្នកទោសនយោបាយកម្ពុជាដោយឥតលក្ខខណ្ឌ ខណៈមន្ត្រីរដ្ឋាភិបាលថា ការដាក់សម្ពាធឬទណ្ឌកម្មណាមួយនឹងធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាជន។