ក្រសួងមហាផ្ទៃអះអាងថានឹងបន្តស៊ើបអង្កេតល្អិតល្អន់ចំពោះឃាតកម្មលើលោក កែម ឡី
ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃនេះ បាននិយាយថា ក្រសួងនេះនឹងបន្តចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតឲ្យបានល្អិតល្អន់ថែមទៀតតាមនីតិវិធី ចំពោះឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមឯករាជ្យ នៅព្រឹកថ្ងៃអាទិត្យនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយចេញនៅរសៀលថ្ងៃអាទិត្យនេះ ក្រៅពីចូលរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ ក្រសួងមហាផ្ទៃ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើមនុស្សឃាតដ៏សាហាវឃោឃៅនេះ ហើយក្រសួងនេះ ប្ដេជ្ញាចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតឲ្យបានល្អិតល្អន់ថែមទៀតតាមនីតិវិធី។