
សមាជិកបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតវ៉ានៅមុខស្នងការខេត្តកំពតឲ្យដោះលែងសកម្មជនខ្លួន
តំណាងគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ថា LDP បានឲ្យដឹងថា អ្នកគាំទ្រគណបក្សនេះជាង ១ពាន់នាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខស្នងការនគរបាលខេត្តកំពត នៅព្រឹកថ្ងៃនេះ ដើម្បីទាមទារទៅសមត្ថកិច្ចឲ្យដោះលែងសកម្មជន ១៣នាក់របស់ពួកគេ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ។