
ក្រសួងនឹងចាត់មន្ត្រីជំនាញចុះពិនិត្យបច្ចេកទេសទូកចម្លង ដើម្បីទប់ស្កាត់ការលិចបណ្ដាលឱ្យមនុស្សស្លាប់បន្តទៀត
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា នឹងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យទូកចម្លងអ្នកដំណើរនៅទូទាំងប្រទេស ឱ្យស្របតាមស្ដង់ដារបច្ចេកទេស និងពន្លឿនការចេញសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក និងសេចក្តីព្រាងច្បាប់កំពង់ផែឱ្យបានលឿន ដើម្បីទប់ស្កាត់កុំឱ្យមានករណីលិចទូកចម្លងបណ្តាលឱ្យមនុស្សស្លាប់បន្តទៀត។