បវរកញ្ញាខ្មែរអាមេរិកកាំងកញ្ញាVirginia Prak (ឆ្វេង) កញ្ញាឯកមកពីអូស្ត្រាលី Jessica Peart (កណ្ដាល) និង​បវរកញ្ញាមកពី​ប្រទេស​ប៊ុលការីឈ្មោះ Gergana Doncheva ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ៤(រូបភាព៖ វង្ស សុម៉ាលីន)

Miss Global 2015 ចេញមុខ​​​​​​​រៃអង្គាស​ប្រាក់​ជួយសង្គ្រោះ​​កុមារកម្ពុជា

​​​​​​កាល​ពី​ល្ងាច​ថ្ងៃ​​​​​៥ ខែឧសភា ​​​​​​បវរកញ្ញា​លំដាប់​ពិភព​លោក​​​​​​៣​នាក់​​​​​​ដែលបាន​​ជាប់​ចំណាត់ថ្នាក់​​​​​​​​នៅ​ក្នុង​ព្រឹត្តិការណ៍ Miss Global 2015 នៅ​​​ក្នុង​ប្រទេស​ហ្វីលីពីនបាន​ធ្វើ​ដំណើរ​មកដល់​កម្ពុជា​​​​​​តាម​គម្រោង​ស្នើ​សុំ​របស់​​​​សមាគម​សិល្បករ​ខ្មែរ ​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​លក់​សំបុត្រ​ធំ​មួយ ដែល​គ្រោង​ធ្វើនៅ​​​​​សាល​​ចតុមុខ​​​​​​នៅ​ថ្ងៃ​ទី​​​៨ ខែ​​ឧសភា ខាង​មុខ​។ ​តន្ត្រី​សប្បុរសធម៌នេះគឺ​ជា​គម្រោង​​​​​​ប្រមូល​ថវិកា​​​ប្រគល់ជូន​មន្ទីរ​ពេទ្យ​​​​គន្ធ​បុប្ផា និង​មន្ទីរ​ពេទ្យ​កុមារអង្គរ​ខេត្ត​សៀម​រាប​ ​ដើម្បី​​ជួយ​សង្គ្រោះ​ដល់​កុមារ​កម្ពុជា​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ