
ប្រទេសលោកខាងលិចសន្យាផ្តល់ជំនួយយោធាជាងមួយពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន
បណ្ដាប្រទេសលោកខាងលិចនៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានសន្យាថា នឹងផ្តល់ជំនួយជាង ១៥00 លានអឺរ៉ូ (ស្មើនឹងប្រមាណ១៥៥0 លានដុល្លារអាមរិក) ជាសាច់ប្រាក់ សម្ភារៈ និងការបណ្តុះបណ្តាលបន្ថែមទៀតដល់អ៊ុយក្រែន ដើម្បីជួយបង្កើនមត្ថភាពយោធារបស់ប្រទេសមួយនេះក្នុងការតទល់នឹងសង្រ្គាមប្រឆាំងនឹងប្រទេសរុស្ស៊ី។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្ត្រីការពារជាតិដាណឺម៉ាកលោក ម៉ូធិន បូតស្កូវ (Morten Bodskov) ដែលត្រូវបានយកមកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។