ឥណ្ឌូនេស៊ី​ បង្កើន​ការ​ល្បាត​បន្ទាប់​ពី​ប្រទះ​ឃើញ​នាវា​បរទេស​ចូល​មក​ជិត​ដែនកោះ​របស់ខ្លួន

មន្ត្រីកងទ័ពជើងទឹកឥណ្ឌូនេស៊ីមួយរូបបានឱ្យ​ដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា កងទ័ពជើង​ទឹករបស់​ប្រទេសនេះបានបង្កើនការល្បាតនៅជុំវិញទីតាំងកោះ Natuna របស់ខ្លួន ក្នុងសមុទ្រចិន​ខាងត្បូង​ បន្ទាប់ពីនាវាចិននិងអាមេរិកត្រូវបានប្រទះឃើញចូលមកក្បែរទីតាំងនោះ។

ក្រសួង​ហិរញ្ញ​វត្ថុ​អាហ្វហ្គា​នីស្ថាន​កំពុង​ដោះ​ស្រាយ​បញ្ហា​ប្រាក់​ខែ​ដល់​មន្រ្តី​សាធារណៈ​របស់​ខ្លួន

ក្រសួងហិរញ្ញវត្ថុអាហ្វហ្គានីស្ថាន បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា រដ្ឋាភិបាលរបស់ខ្លួនកំពុងតែធ្វើកិច្ចការងារមួយចំនួនក្នុងការដោះស្រាយបញ្ហាបើកប្រាក់ខែដល់មន្រ្តីក្នុងវិស័យសាធារណៈរបស់ខ្លួន ស្របពេលដែលរដ្ឋបាលតាលីបង់ថ្មីបច្ចុប្បន្នប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។

បុរសម្នាក់ទទួលថ្នាំបង្ការប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ក្នុងអំឡុងពេលដំណើរការកម្មវិធីចាក់ថ្នាំដល់អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ក្នុងទីក្រុង Tangerang ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។ (REUTERS/Ajeng Dinar Ulfiana)

ឥណ្ឌូនេស៊ី​ពិភាក្សា​ជាមួយ​អង្គការ​ WHO​ ដើម្បី​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ផលិត​វ៉ាក់សាំង​សកល

ប្រទេសឥណ្ឌូនេស៊ី បាននិងកំពុងពិភាក្សាជាមួយអង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាក្រុមហ៊ុនឱសថចំនួន៦ ដើម្បីក្លាយជាមជ្ឈមណ្ឌលសកលមួយសម្រាប់ផលិតវ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩។ នេះបើតាមការឱ្យ​ដឹងពីរដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសនេះ ដែលបានថ្លែងប្រាប់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

អាមេរិក​ជួយ​ពលរដ្ឋ​ខ្លួន​យ៉ាង​តិច​៣៦​នាក់​ចេញ​ពី​អាហ្វហ្គា​នីស្ថាន​ចាប់​តាំង​ពី​ចុង​ខែ​​សីហា​

ក្រសួងការបរទេសអាមេរិក បានឱ្យ​​ដឹងនៅថ្ងៃពុធម្សិលមិញថា សហរដ្ឋអាមេរិក​បានជួយ​សម្រួលដល់​ការចាកចេញរបស់ពលរដ្ឋអាមេរិកយ៉ាងតិច៣៦នាក់ និងអ្នករស់នៅអចិន្ត្រៃយ៍​ស្របច្បាប់​ចំនួន២៤នាក់​ផ្សេងទៀត ចេញពី​អាហ្វហ្គានីស្ថាន​ចាប់តាំងពីថ្ងៃទី៣១ ខែសីហា តាមរយៈជើង​ហោះ​ហើរ​ពិសេស (charter flights) និងផ្លូវគោក។

Afghanistan's Taliban-controlled central bank seizes a large amount of money from former top government officials

តាលីបង់​ រឹប​អូស​សាច់​ប្រាក់​និង​មាស​ចំនួន​១២,៤​លាន​ដុល្លារ​​ពី​អតីត​មន្រ្តី​កំពូល​អាហ្វហ្គា​នីស្ថាន

ធនាគារកណ្ដាលដែលគ្រប់គ្រងដោយក្រុមតាលីបង់ ឱ្យ​ដឹងថា ខ្លួនបានរឹបអូសសាច់ប្រាក់​និង​មាសដែល​មានតម្លៃសរុបចំនួន១២,៤លានដុល្លារពីអតីតមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់មួយ​ចំនួនកាលពីថ្ងៃពុធ រួមទាំងអតីតអនុប្រធានាធិបតី លោក Amrullah Saleh ផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ