ទិន្នផលស្រូវស្រុកកោះធំ

ក្រសួង​កសិកម្ម៖​ តម្លៃ​ស្រូវ​នៅ​ឆ្នាំ២០២១​ ធ្លាក់ចុះ ដោយ​សារ​ការរាត​ត្បាត​ជំងឺ​កូវីដ-១៩​

ក្រសួង​កសិកម្ម​អះអាង​ថា តម្លៃស្រូវ​នៅ​ចន្លោះ​ឆ្នាំ​២០២១-២០២២ ធ្លាក់​ចុះ​ដោយ​សារ​តែ​ការ​រីករាលដាល​ជាសកល​នៃ​ជំងឺកូវីដ-១៩ ប៉ុន្តែ​ទិន្នផល​ស្រូវ​ដែល​កម្ពុជា​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ឆ្នាំ២០២១ កើន​ឡើង​ជាង​៦០​ភាគ​រយ បើ​ធៀប​ទៅ​ឆ្នាំ​២០២០​កន្លង​ទៅ។

កសិករ​មួយចំនួន​ប្រឈម​ជំពាក់​បំណុល​ធនាគារ​ដោយសារ​តម្លៃប្រេង ជី និងថ្នាំ​ឡើងថ្លៃ ខណៈ​ស្រូវ​ចុះថោក

ប្រជាកសិករនៅខេត្តមួយចំនួនត្អូញត្អែរពីតម្លៃស្រូវធ្លាក់ចុះ ខណៈតម្លៃប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្មបានហក់ឡើងថ្លៃទ្វេដង ធ្វើឱ្យពួកគេជួបបញ្ហាប្រឈម​ គឺជំពាក់បំណុលធនាគារ និងធ្វើចំណាកស្រុក។

កសិករ​រស់នៅ​ភូមិ​ត្នោតទ្រេត​ ឃុំ​ដង្កោ​ ក្រុងព្រៃវែង ​ខេត្តព្រៃវែង លោក​ ឈន ផាន អាយុ៦២​ឆ្នាំ ផ្ដល់បទសម្ភាសពាក់ព័ន្ធនឹងការធ្វើស្រែប្រាំងនៅក្នុងសហគមន៍របស់លោក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

បទយកការណ៍៖ កសិករ​មួយចំនួន​នៅ​ខេត្ត​ព្រៃវែង​សម្រេច​មិន​ធ្វើ​ស្រែប្រាំង ដោយសារ​ជីនិង​ប្រេងសាំង​កាន់​តែ​ឡើង​ថ្លៃ

វាល​ស្រែខៀវ​ស្រងាត់​នៅ​លើផ្ទៃ​ដី​រាប់​រយហិកតា​ កំពុង​​ប្រណាំង​ប្រជែង​​គ្នា​​អួ​​ត​សម្រស់​ទាក់​ទាញ​​អ្ន​កដំណើរដែល​ធ្វើដំណើរ​​ឆ្ពោះ​ទៅ​​កាន់​​​​ទី​​ជន​​បទ​។ ខេត្ត​ព្រៃវែង ជាខេត្តមួយក្នុងចំណោមបណ្ដា​ខេត្ត​ផ្សេងទៀតដែល​ផលិត​ស្រូវច្រើន​ ទាំង​ស្រូវ​ប្រាំងនិងវស្សា នៅ​​ក្នុង​ឆ្នាំ២០២០ ដោយ​ផលិត​បាន​ស្រូវប្រមាណ​១លាន​៤សែន​​តោន។

ប្រជាកសិករនៅស្រុកកោះធំ ខេត្តកណ្ដាល កំពុងប្រមូលទិន្នផលស្រូវក្រោយច្រូតកាត់រួច ដើម្បីយកទៅទុក និងលក់ឲ្យឈ្មួញ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩។

កម្ពុជា​រក​ចំណូល​បាន​ជាង​១ពាន់លាន​ដុល្លារ​ពី​ការ​នាំចេញ​ស្រូវ​និង​អង្ករ​រយៈពេល​១១ខែឆ្នាំនេះ

កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​ចំនួនជាង​១ ១១៦​លាន​ដុល្លា​រ​សហរដ្ឋអាមេរិក លើ​ការ​នាំ​ចេញស្រូវនិងអង្ករទៅកាន់ទីផ្សារអន្តរជាតិនិង​ប្រទេសជិតខាង ក្នុង​រយៈពេ​ល១១ខែ ឆ្នាំ២០២១។​

អង្ករ 16

៩ខែ ឆ្នាំ២០២១​៖​ ការ​នាំ​ចេញ​កសិផល​កម្ពុជា​កើន​ឡើង​ ខណៈ​ការ​នាំ​ចេញ​អង្ករ​ថយ​ចុះ

របាយការណ៍ក្រសួងកសិកម្ម ឱ្យដឹងថា ក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ ការនាំចេញកសិផល​សរុបកម្ពុជា មានកំណើនចំនួន៨៨,៤៨% ខណៈការនាំចេញអង្ករមានការថយចុះចំនួន១៥,៩៧%។

រោងម៉ាស៊ីនផ្ទុកស្រូវ (ដោយ បូ សាវី)

រដ្ឋាភិបាល​​ចាត់​​វិធាន​​ការ​បញ្ចៀស​សំណល់​គីមី​នៅ​ក្នុង​អង្ករ​

ក្រសួង​កសិម្ម​បាន​ចាត់​វិធាន​ការ​ភ្លាមៗ​បន្ទាប់​ពី​សហភាព​អឺរ៉ុបព្រមាន​ថា​នឹង​បញ្ឈប់​នាំ​ចូល​អង្ករ​ ពីកម្ពុជា​​ចាប់​ពី​ខែ​កក្កដា​ខាង​មុខ​នេះ​ ដោយថាអង្ករនេះ​មានផ្ទុក​សារធាតុ​ទ្រីហ្ស៊ីក្លាហ្សូលលើសកំរិត។​ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ចុះ​ថ្ងៃ​ទី ២២ ខែ​មីនា​នេះ​បាន​ឱ្យ​ដឹង​ថា​ក្រសួង​បាន​ចាត់​វិធាន​ការ​ដោយ​រៀប​ចំក្រុម​សិក្សា​ស្រាវជ្រាវ ចំនួន ​៧​រូប ដើម្បី​លើក​វិធានការ​បញ្ចៀស កុំឲ្យមានសំណល់​ធាតុ ទ្រីហ្ស៊ីក្លាហ្សូល​លើសកំរិតនៅ​ក្នុង​អង្ករ

កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ (រូបថត៖ បូ សាវី)

រដ្ឋាភិបាលដាក់ចេញវិធានការលើកតម្លៃស្រូវ-អង្ករ

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ(គ ស ហ) នៃរដ្ឋាភិបាល បានដាក់ចេញវិធានការមួយចំនួន ដើម្បីធានា ការលើកកម្ពស់តម្លៃស្រូវ អង្ករ។​ ក្នុងសេចក្តីប្រកាសព័ត៌មាន​ស្តីពីលទ្ធផលនៃការប្រជុំ​គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្ងៃទី១៦ខែកុម្ភៈបានកំណត់វិធានការចំនួន​៨ចំណុច

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​អះអាង​ថា គ្មាន​អង្ករ​ប្លាស្ទិក​នៅ​កម្ពុជា

សហព័ន្ធ​ស្រូវ​​អង្ករ​កម្ពុជា បាន​ប្រកាស​ថា ខ្លួន​ពុំ​ទាន់​ជួប​ប្រទះ​អង្ករ​ប្លាស្ទិក នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ បើ​ទោះបី​ជា​ព័ត៌មាន​អំពី​អង្ករ​សិប្បនិម្មិត​នេះ ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ជា​បន្ត​បន្ទាប់​ក្ដី។
ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៣ ខែ​តុលា​កន្លង​មក​នេះ បាន​នាំ​យក​​អង្ករ ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អះអាង​ថា​ ​ជា​អង្ករ​ប្លាស្ទិក ទៅ​ពិសោធន៍​ទៅ​អគ្គ​នាយកដ្ឋាន​កម្ពុជា​ត្រួត​ពិនិត្យ​ទំនិញ ប៉ុន្តែ សហព័ន្ធ​ថា អង្ករ​នោះ មិន​មែន​ជា​អង្ករ​សិប្បនិម្មិត​នោះ​ឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ