កម្ពុជា​មាន​គោលបំណង​ដាក់ ‌‌«តំបន់អភិរក្សធម្មជាតិ» ឱ្យ​ទទួល​ស្គាល់​ជា​អន្តរជាតិ

តំបន់អភិរក្ស «អន្លង់ផ្សោតកាំពី» ខេត្តក្រចេះ គឺជាតំបន់ការពារដ៏រឹងមាំមួយសម្រាប់រក្សាចំនួនសត្វផ្សោតប្រភេទនេះដែលជិតផុតពូជនៅក្នុងទន្លេមេគង្គ។ នេះក៏ជាហេតុផលសំខាន់មួយដែលក្រសួងបរិស្ថានគ្រោងដាក់តំបន់នេះជាតំបន់បេតិកភណ្ឌពិភពលោកធម្មជាតិដំបូងគេរបស់កម្ពុជា។

សកម្មភាពពលរដ្ឋចូលរួមដាំកូនឈើឡើងវិញនៅលើផ្ទៃដីព្រៃដែលបានឈូសឆាយចោលដោយក្រុមហ៊ុនអភិវឌ្ឍ នៅតំបន់ភ្នំតាម៉ៅ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។

កូនឈើ​ដាំឡើងវិញ ក្រោយ​មាន​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី

ក្រុមហ៊ុនឈូសឆាយព្រៃនៅតំបន់អភិរក្ស ភ្នំតាម៉ៅ បានងាកមកដាំកូនឈើឡើងវិញ ក្រោយពីមានការផ្ទុះឡើងនូវមតិសាធារណៈ ដែលធ្វើឱ្យនាយករដ្ឋមន្ត្រីចេញអន្តរាគមន៍លើបណ្ដាញសង្គម។

ក្រុមអភិរក្សសង្ឃឹម «ទេវតាជួយ» ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ពុះដីព្រៃការពារជាងពាក់កណ្ដាលនៅកៀកនឹងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ

ដើមឡើយ «ភ្នំតាម៉ៅ» ត្រូវបានគេជឿជាក់ថាជាតំបន់ការពារ ប៉ុន្តែឥលូវព្រៃនេះកំពុងរងការគំរាមកំហែងពីផែនការសាងសង់មិនទាន់ច្បាស់ជាច្រើន នេះបើយោងតាមក្រុមអ្នកអភិរក្ស ដែលបង្ហាញក្ដីព្រួយបារម្ភចំពោះអនាគតនៃមជ្ឈមណ្ឌលសង្គ្រោះ និងសត្វព្រៃដែលជិតផុតពូជ មានទីតាំងនៅក្នុងព្រៃ​ជាដែនជម្រកសត្វមួយនេះ។ បន្ថែម​លើស​ពីនេះ ការធ្វើឯកជនភាវូបនីយកម្មនៃតំបន់ការពារ ដែលមានទីតាំង​នៅជិតទីក្រុងភ្នំពេញ អាចចង្អុល​បង្ហាញពីកំណើនហានិភ័យចំពោះព្រៃការពារ​ផ្សេងទៀត​របស់កម្ពុជា ដែលនៅហួសលើសពីការឃ្លាំមើលរបស់ក្រុមបរិស្ថាន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ