
តៃវ៉ាន់បើកដំណើរការប៉ុស្តិ៍ទូរទស្សន៍ជាភាសាអង់គ្លេសរបស់ខ្លួនជាលើកដំបូង
តៃវ៉ាន់ នៅថ្ងៃចន្ទនេះ បានបើកដំណើរការប៉ុស្តិ៍ទូរទស្សន៍ ដែលរួមមានព័ត៌មាន និងការកម្សាន្តជាភាសាអង់គ្លេសជាលើកដំបូង ក្នុងគោលបំណងដើម្បីនាំយករូបភាពរបស់ខ្លួនកាន់តែច្រើន ទៅកាន់ឆាកអន្តរជាតិ ស្របពេលដែលចិនកំពុងតែព្យាយាមទាមទារយកដែនកោះមួយនេះមកគ្រប់គ្រង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។