Kem Ley 04

«ខ្ញុំបាទ កែម ឡី សូមសំណូមពរដល់អ្នកនយោបាយ ថ្នាក់ដឹកនាំគ្រប់ថ្នាក់ មេត្តាបណ្ដុះនូវវប្បធម៌ ទន់ភ្លន់ អត់ឱន គោរពគ្នាទៅវិញទៅមក សន្តោសប្រណី មេត្តាធម៌ ផ្តល់ព្រហ្មវិហារធម៌ និងផ្តល់ភាពត្រជាក់ត្រជុំដល់ពលរដ្ឋដែលមានទស្សនៈនយោបាយខុសៗគ្នា។»
សំណូមពររបស់លោកបណ្ឌិត កែម ឡី ផ្សាយលើហ្វេសប៊ុក កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦។

Kem Ley 04

«កម្ពុជាមានធនធានមនុស្សដែលមានគុណភាពខ្ពស់ច្រើននិងគ្រប់គ្រាន់ តែអ្វីដែលខ្វះ គឺខ្វះមេដឹកនាំដែលចេះប្រើធនធានមនុស្សក្នុងផ្លូវដែលត្រឹមត្រូវ។»
សំណេរលោកបណ្ឌិត កែម ឡី បង្ហោះផ្សាយលើហ្វេសប៊ុក កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។

Kem Ley 03

«ជនក្រីក្រ ជនរងគ្រោះ ដែលមានចំនួនច្រើនលើសលុបនៅកម្ពុជា ដោយសារវប្បធម៌នយោបាយបុគ្គល បានក្លាយជាជំងឺរ៉ាំរ៉ៃដែលមិនមាននរណាម្នាក់ ឬបុគ្គលណាមួយអាចព្យាបាលបានទេ លុះត្រាតែពលរដ្ឋគ្រប់រូបចូលរួមព្យាបាលជំងឺនេះទាំងអស់គ្នា។»
សំណេរលោកបណ្ឌិត កែម ឡី បង្ហោះផ្សាយលើហ្វេសប៊ុក កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦។

Kem Ley 02

«មនុស្សចាស់ ជាពិសេសថ្នាក់ដឹកនាំកំពូលៗ ដូចជា នាយករដ្ឋមន្រ្តី ថ្នាក់ដឹកនាំដទៃទៀត ដល់អាយុចូលនិវត្តន៍ គួរតែជាធនធានសង្គមនិងជាឯកសាររស់សម្រាប់យុវជនស្រូបយកនិងជាគំរូដ៏ល្អបំផុតសម្រាប់ធ្វើការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គមកម្ពុជា។»
លោកបណ្ឌិត កែម ឡី បានបង្ហោះផ្សាយនៅលើហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ ។

Kem Ley 01

«ទទួលបានព័ត៌មានល្អ ការសម្រេចចិត្តល្អ និងជីវភាពល្អ»
លោកបណ្ឌិត កែម ឡី បានបង្ហោះផ្សាយនៅលើហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ