វិភាគ៖ ហេតុ​អ្វី​ក្រសួង​បរិស្ថាន​ និង​អ្នក​ការពារ​ព្រៃ​ឈើ​ធ្វើ​ការ​មិន​ចុះ​សម្រុង​គ្នា​?​

នៅ​ថ្ងៃទី២៦ ខែមេសា​នេះ ជា​ខួប ៨ឆ្នាំ ដែល​សកម្មជន​បរិស្ថាន​ដ៏​ល្បីឈ្មោះ​ លោក ឈុត វុទ្ធី ត្រូវ​ខ្មាន់​កាំភ្លើង​តាម​បាញ់សម្លាប់នៅ​ខេត្តកោះកុង ក្រោយ​សកម្មជន​រូប​នេះ នាំ​អ្នកសារព័ត៌មាន​ទៅដល់​តំបន់​ដែល​មាន​បទល្មើស​ព្រៃឈើ​នៅ​ជួរភ្នំ​ក្រវាញ ក្នុង​ស្រុក​មណ្ឌលសីមា និង​បាន​ថត​គំនរ​ឈើ​ក្នុង​ក្រុមហ៊ុន​មួយ​នោះ។