
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
អ្នកចាញ់បោកក្រុមហ៊ុនប្រ៊ីលានស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា គំរាមតវ៉ាទ្រង់ទ្រាយធំក្នុងទឹកដីខេត្តសៀមរាប ដោយសារអស់ការអត់ធ្មត់រងចាំដំណោះស្រាយជាង១ឆ្នាំទៅនេះ ធ្វើឱ្យពួកគេជួបវិបត្តិបំណុលធ្ងន់ធ្ងរមិនអាចដោះស្រាយបាន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបង្ហើបកុំឱ្យកូនបំណុលសងលុយត្រឡប់ទៅអ្នកផ្តល់កម្ចីតាមអនឡាញខុសច្បាប់ ដោយមិនបញ្ជាក់ពីមូលហេតុ ដោយគ្រាន់តែអះអាងថា បើសិនជាមានការរករឿងណាមួយ សូមប្តឹងមកសមត្ថកិច្ច។
អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បាននិយាយថា ធនធានទឹកជាចំនុចស្នូលនៃវិស័យកសិកម្ម និងធានាសន្តិសុខស្បៀង ជាយុទ្ធសាស្ត្រអាទិភាពរបស់រដ្ឋាភិបាល ជំរុញការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ខណៈកសិករខ្លះប្រឈមខ្វះទឹកធ្វើស្រែ និងចិញ្ចឹមសត្វ។
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ឱ្យដឹងថា ខ្លួនបានទទួលព័ត៌មានផ្លូវការពីអង្គការដៃគូ ដោយស្នើសុំឱ្យអង្គភាពនេះធ្វើការរំសាយបុគ្គលិក និងកម្លាំងប្រតិបត្តិការជាង ២០០នាក់ ដែលស្ថិតក្នុងជំនួយរបស់សហរដ្ឋអាមេរិក ចាប់ពីដើមខែមីនាទៅ។
មន្ត្រីអាមេរិកថា រូបភាពពីយន្តហោះចារកម្ម U2 របស់អាមេរិក បានបង្ហាញថា បាឡុងរបស់ចិនដែលបានហោះលើទឹកដីសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ត្រូវបានបំពាក់យ៉ាងល្អឥតខ្ចោះសម្រាប់ស៊ើបការណ៍សម្ងាត់ មិនមែនដើម្បីសិក្សាអាកាសធាតុដូចដែលចិនបានលើកឡើងឡើយ។
ស្ថានទូតរុស្ស៊ីប្រចាំនៅអង់គ្លេស កាលពីថ្ងៃពុធ បានព្រមានទីក្រុងឡុងដ៍ ចំពោះការបញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសអ៊ុយក្រែន ដោយនិយាយថា ទង្វើបែបនេះនឹងមានផលប៉ះពាល់ផ្នែកយោធា និងនយោបាយយ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល។
ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ បាននិយាយថា មានការចង្អុលបង្ហាញយ៉ាងច្បាស់ថា លោក វ្ល៉ាឌីមៀ ពូទីន បានអនុម័តផ្គត់ផ្គង់មីស៊ីលដែលបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17 លើប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ដែលបានសម្លាប់មនុស្សជិត៣០០នាក់។
អ្នកតាមដាន បាននិយាយថា បញ្ហាព្រំដែន ត្រូវកាត់ទោសមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ដោយសំអាងថា មេដឹកនាំរូបនោះ ធ្វើឱ្យបាត់ដីមួយផ្នែកទៅប្រទេសវៀតណាម រំលោភមាត្រា៤៤០នៃក្រមព្រហ្មទណ្ឌ ដែលត្រូវប្រឈមនឹងទោសក្បត់ជាតិ ជាប់ពន្ធនាគារអស់មួយជីវិត។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ទម្លាយថា ថ្មីៗនេះ មានគេរៀបចំផែនការ ភេវរកម្មដោយប្រើយន្តហោះគ្មានមនុស្សបើក បញ្ជាចូលក្នុងភូមិគ្រឹះលោកក្នុងក្រុងតាខ្មៅ ដើម្បីផ្តាច់ជីវិតរបស់លោក តែការថ្លែងនេះ រងការរិះគន់ថា គ្រាន់តែជាល្បិចកម្ទេចក្រុមជំទាស់ពីទីលាននយោបាយ ដើម្បីសម្រេចមហិច្ចតាក្តោបអំណាចត្រកូលហ៊ុនប៉ុណ្ណោះ។
រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន បានផ្ញើសារដោយប្រយ៉ោលដោយប្រៀបធៀបលោក សេង សារី ទៅនឹងសាកសពដែលមិនអាចសង្គ្រោះបាន ហើយលោកគ្មានការចាំបាច់អ្វីដើម្បីបកស្រាយទៀតទេ ក្រោយបណ្ឌិតរូបនេះប្រកាសថាគឺជាចារកម្មរបស់លោក។
មន្ត្រីកម្ពុជាជាង ២០០នាក់ ត្រូវបានសហរដ្ឋអាមរិក ពង្រឹងជំនាញអំពីការយល់ដឹង លើការក្លែងបន្លំឯកសារ និងការជួញដូរមនុស្ស ក្រោមហេតុផលថាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ខណៈបញ្ហានេះ កំពុងក្លាយជាក្តីបារម្ភដល់ប្រទេសមួយចំនួនក្នុងតំបន់ ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា កម្ពុជា បាននិងកំពុងសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដោះស្រាយយ៉ាងសកម្មនូវបញ្ហាប្រឈមសំខាន់ៗ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសបញ្ហាបំណុលវ័ណ្ឌករបស់ពលរដ្ឋ ដើម្បីធានាថា ពលរដ្ឋដែលងាយរងគ្រោះទទួលបាននូវកិច្ចការពារ។
រដ្ឋាភិបាលបក្សកាន់អំណាច បានបណ្តេញអ្នកសារព័ត៌មានជនជាតិអង់គ្លេសម្នាក់ ដែលសកម្មរាយការណ៍ពីការកាប់បំផ្លាញព្រៃឈើនៅតំបន់ការពារ ដែលវិធាននេះ រងការរិះគន់ថាបានព្យាយាមបំបិទមាត់សំឡេងឯករាជ្យ ដើម្បីបើកដៃឱ្យក្រុមឧក្រិដ្ឋជន។
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ឱ្យដឹងថា ខ្លួនបានទទួលព័ត៌មានផ្លូវការពីអង្គការដៃគូ ដោយស្នើសុំឱ្យអង្គភាពនេះធ្វើការរំសាយបុគ្គលិក និងកម្លាំងប្រតិបត្តិការជាង ២០០នាក់ ដែលស្ថិតក្នុងជំនួយរបស់សហរដ្ឋអាមេរិក ចាប់ពីដើមខែមីនាទៅ។
នគរបាលថៃ អះអាងថា ខ្លួនបានធ្វើយុទ្ធនាការបំបែកសំបុក ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ឬហៅថា Call Center នៅក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដោយប្រើវិធានផ្តាច់ភ្លើង និងអ៊ិនធើណែត ដែលការណ៍នេះរងការរិះគន់ថា ជាភាពអាម៉ាសរបស់កម្ពុជាក្រោមដៃគ្រួសារហ៊ុន។
ជនជាតិវៀតណាមជាង ២០០នាក់ទៀត ត្រូវបានបណ្តេញចេញពីកម្ពុជា ពាក់ព័ន្ធនឹងការប្រព្រឹត្តិបទឧក្រិដ្ឋច្រើនទម្រង់ នៅក្រុងប៉ាវិត ដែលជំរុញឱ្យមានការលើកឡើងថា កម្ពុជាចាំបាច់ត្រូវបោសសម្អាតអំពើពុករលួយជាប្រព័ន្ធ ទើបអាចទប់ស្កាត់បាន។
សហគមន៍ខ្មែរនៅអូស្ត្រាលី ប្រកាសពីគម្រោងជួបជុំ អ្នកនិយមប្រជាធិបតេយ្យ ដើម្បីប្រមូលមតិយោបល់ជុំវិញស្ថានភាពរំលោភសិទ្ធិមនុស្ស សម្លាប់ប្រជាធិបតេយ្យ អយុត្តិធម៌សង្គម និងបូរណភាពទឹកដីជាដើម ដើម្បីរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ជំរុញឱ្យមានការផ្លាស់ប្តូរនៅកម្ពុជា។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម