វិភាគ៖ តើ​​ធ្វើ​​យ៉ាង​ណា​​ដើម្បី​​ទប់​ស្កាត់​​ការ​នាំ​ចូល​​បន្លែ​ ផ្លែឈើ​ ត្រី​សាច់​មាន​​គីមី​ពី​​បទេស​​ឱ្យ​​មាន​ប្រសិទ្ធ​ភាព​​?​

កម្ពុជា​មកទល់​ពេល​បច្ចុប្បន្ន​នៅ​ពុំ​ទាន់​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការផលិត​បន្លែ ផ្លែឈើ និង​ត្រី​សាច់ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​បាន​គ្រប់​ចំនួន​តាម​តម្រូវការ​នៅឡើយ​ទេ ពោល​គឺ​កម្ពុជា​នៅតែ​ត្រូវ​ពឹងផ្អែក​លើ​ការនាំចូល​ផលិតផល​ទាំងនេះ​ពីក្រៅ​ប្រទេស ពិសេស​ប្រទេសជិតខាង​រួមមាន​វៀតណាម និង​ថៃ​ជាដើម។