រដ្ឋា​ភិបាល​​ចាត់​ទុក​​ថ្ងៃ​កំណើត​​ចលនា​តស៊ូ​ ២ធ្នូ និង​៧មករា​​ជា​​«សច្ចធម៌​​ប្រវត្តិ​សាស្ត្រ»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ខួប៤២ឆ្នាំ​ នៃ​ថ្ងៃកំណើត​ចលនាតស៊ូ​បណ្តេញ​របប​ខ្មែរក្រហម​ចេញពី​អំណាច បាន​រំឭក​ថា ប្រជាជន​កម្ពុជា​គ្រប់រូប​សុទ្ធតែ​យល់​ច្បាស់​ថា បើ​គ្មាន​ថ្ងៃកំណើត «​រណសិរ្ស ២ធ្នូ» និង​ «ជ័យជម្នះ ៧មករា» ទេ​នោះ ក៏​គ្មាន​អ្វី​ៗដូច​ថ្ងៃនេះ​ដែរ ដែល​លោក​ថា «នេះ​គឺជា​សច្ចធម៌​នៃ​ប្រវត្ដិសាស្ដ្រ»។