សហជីព​បារម្ភ​​សុវត្ថិ​ភាព​កម្មករ​ក្រោយ​រក​ឃើញ​ករណី​ឆ្លង​​ជំងឺ​កូវីដ-១៩​ក្នុង​ចំណោម​ពួកគេ​

ក្រុមសហជីពបង្ហាញការព្រួយបារម្ភពីការរីករាលដាល​នៃការចម្លង​វីរុសកូវីដ-១៩ ក្នុងចំណោម​បុគ្គលិក​និងកម្មករនៅក្រុម​ហ៊ុន​និងរោង​ចក្រ​មួយចំនួន ក្រោយពីមន្ត្រី​​សុខាភិបាលរកឃើញបុគ្គលិកណាហ្គាវើល៍២នាក់ សន្តិសុខរោង​ចក្រដេរស្បែកជើងម្នាក់ និងកម្មករប្រមូលសំរាមនៅក្រុមហ៊ុនស៊ីនទ្រីម្នាក់ បានឆ្លងជំងឺកូវីដ-១៩។