ស្លាកស្នាមថ្មី និងរូបភាពផ្កាយរណបបង្ហាញពីការកាប់បំផ្លាញព្រៃឈើច្រើនទៀតនៅព្រៃឡង់

ផ្កាយរណប​បាន​ផ្តិត​យក​រូបភាព​ដែល​បង្ហាញ​ស្លាកស្នាម​កាប់​ឈើ​យ៉ាង​ជ្រៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ជា​អ្វី​ដែល​អ្នក​ស្រាវ​ជ្រាវសង្ស័យ​ថា ជា​ច្រក​សម្រាប់​ក្រុមហ៊ុន Think Botech ងាយស្រួល​ចូល​ទៅដល់​តំបន់​សម្បូរ​ដោយ​ឈើ​កម្រ​ និង​មានតម្លៃ។