បទ​​យក​ការណ៍​៖​ ការ​ប្រើ​​ប្រាស់​​ប្លាស្ទិក​​ក្នុង​​វិស័យ​​កសិកម្ម​​កំពុង​​កើន​ឡើង តែ​​មិន​សូវ​​មាន​​អ្នក​ចាប់​​អារម្មណ៍​​

យោង​តាម​សៀវភៅ​ណែនាំ​ស្តី​ពី​ការគ្រប់គ្រង​កាកសំណល់​សម្រាប់​សហគមន៍​ក្រីក្រ​នៅក្នុង​ទីក្រុង ចេញផ្សាយ​ដោយ​សមាគម​ធាងត្នោត បាន​លើកឡើង​ថា ​ដោយសារតែ​ប្លាស្ទិក​មាន​ភាពស្វិត ស្រាល ថោក និង​ងាយស្រួល​ប្រើ ទើប​វា​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ជាជំនួយ​ដល់​ការ​ធ្វើ​កសិកម្ម​របស់​ប្រជាកសិករ​នៅ​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា។