បទ​​យក​ការណ៍​៖​ កោះ​រ៉ុង​ប្រឈម​​នឹង​​បញ្ហា​​សំរាម​​ព្រោះ​​ខ្វះ​​ការ​គ្រប់គ្រង​​ដែល​​មាន​ប្រសិទ្ធភាព​​

កោះ​រ៉ុង ខេត្ត​ព្រះសីហនុ​៖ នៅ​តាម​បណ្តោយ​ឆ្នេរ​ខ្សាច់​ស ភាគ​ខាងលិចនៃ​ក្រុង​កោះ​រ៉ុង គឺជា ​«ឆ្នេរ​សុខសាន្ត​» ដែល​បាន​ជាប់​ជ័យលាភី​ជា​ឆ្នេរ​ស្រស់​ស្អាត​ដាច់គេ​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ឆ្នាំ២០១៩។ នា​ពេល​ម៉ោង​ប្រមាណ៤ល្ងាច មេឃ​មាន​ពណ៌ខៀវ​ស្រងាត់ ខ្យល់​សមុទ្រ​ដ៏​ត្រជាក់​បាន​បក់បោក នាំឱ្យសំឡេង​ទឹករលក​បន្លឺ​មិន​ដាច់។