ភរិយា​ស​កម្ម​​ជន​​បក្ស​​ប្រឆាំង​​ម្នាក់​​រង​​របួស​​រាង​កាយ​​ក្រោយ​​ត្រូវ​​សន្តិ​សុខ​​ម្នាក់​​រុញ​​ផ្ដួល​​លើ​​ដី​​អំឡុង​​តវ៉ា​​

ស្ត្រី​ម្នាក់​បាន​រង​របួស​ដៃនិង​ដងខ្លួន​ផ្នែក​ខាងឆ្វេង បន្ទាប់ពី​ត្រូវ​បាន​រុញច្រាន​ដួល​ទៅលើ​ដី​ពីសំណាក់​សន្តិសុខ​ម្នាក់​របស់​សាលា​ខណ្ឌ៧មករា​ អំឡុង​ពេល​គាត់និង​មនុស្ស​ជាង២០នាក់​ផ្សេងទៀតបាន​ប្រមូលផ្ដុំ​តវ៉ា​នៅមុខ​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃនេះ។