ការបំភិតបំភ័យក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស

ការិយាល័យឧត្តម​ស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(UNHRC) បាននិយាយថា ការបំភិតបំភ័យប្រឆាំងនឹងប្រជាជនកម្ពុជា នឹងត្រូវរាយការណ៍ក្នុងកិច្ចប្រជុំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​​ នៅថ្ងៃពុធស្អែកនេះ។