នាយក​​រដ្ឋ​មន្ត្រី​​ធ្វើ​ដំណើរ​​ទៅ​​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ខណៈ​​លោ​ក កឹម​ សុខា​ កំពុង​​ជួប​​ពលរដ្ឋ​​នៅ​​ទី​នោះ​​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃអង្គារ​នេះ កំពុង​ធ្វើដំណើរ​ទៅកាន់​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ពិនិត្យ សួរសុខទុក្ខ និង​ជួយឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ២ម៉ឺន​គ្រួសារដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់។