មន្រ្តី​ថា​ ការ​ជួញ​ដូរស្ត្រី​ឆ្លង​ដែន​កើន​ឡើង​អំឡុង​​ពេល​​​​បិទ​ព្រំដែន​ដោយ​សារ​កូវីដ​១៩​

មន្ត្រីជាន់ខ្ពស់ផ្នែកប្រឆាំងការជួញដូរមនុស្ស​នៃក្រសួងមហាផ្ទៃ​ ថាអាជ្ញាធរវៀតណាមបានចាប់បញ្ជូនស្ត្រីខ្មែរដែលរងគ្រោះដោយសារការជួញដូរមនុស្ស​ប្រមាណ២០នាក់មក​កម្ពុជាវិញ អំឡុងពេល​ព្រំដែនបិទដោយសារជំងឺ​កូវីដ១៩ ខណៈឆ្នាំកន្លងទៅ មិនមានជនរងគ្រោះច្រើនបែបនេះទេ។