ក្រសួងឲ្យទប់ស្កាត់សកម្មភាពមិនប្រក្រតីរបស់សិស្សក្នុងទិវានៃក្តីស្រលាញ់
ក្រសួងអប់រំអំពាវនាវឲ្យគ្រឹះស្ថានអប់រំទប់ស្កាត់កុំឲ្យសិស្សានុសិស្សបោះបង់ការសិក្សានៅថ្ងៃបុណ្យនៃក្តីស្រលាញ់ដោយក្រសួងកត់សំគាល់ថានៅថ្ងៃទី១៤កុម្ភៈកន្លងមកសិស្សខ្លះបានណាត់ជូបគូស្នេហ៍ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីជាតិខ្មែរ។