
ខ្មែរក្រោមរំឭកប្រវត្តិសាស្ត្រឱ្យយុវជនចេះការពារទឹកដីកុំឱ្យបាត់ដូចកម្ពុជាក្រោម
អង្គការ-សមាគមខ្មែរកម្ពុជាក្រោម បានក្រើនរំឭកដល់កូនខ្មែរទាំងអស់ ត្រូវចងចាំនូវវីរភាពរបស់បុព្វបុរសខ្មែរក្រោម និងត្រូវតស៊ូមតិដើម្បីការពារសិទ្ធិ និងអត្តសញ្ញាណរបស់ខ្លួន ព្រមទាំងការពារបូរណភាពទឹកដីកម្ពុជាពីបរទេសជិតខាងឈ្លានពាន ដើម្បីកុំឱ្យដានប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីកម្ពុជាក្រោម កើតឡើងជាថ្មីលើទឹកដីកម្ពុជាបច្ចុប្បន្ន។









