
អ្នកឃ្លាំមើលនិងបក្សប្រឆាំងស្នើរដ្ឋាភិបាលធានាតម្លាភាពតម្លៃហ្គាសដែលកំពុងហក់ឡើងខ្លាំង
តម្លៃហ្គាស (LPG) នៅទីផ្សារកម្ពុជាកំពុងហក់ឡើងយ៉ាងគំហុកក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ ខណៈការលក់រាយពុំត្រូវបានកំណត់តម្លៃជាក់លាក់ ពីក្រសួងពាណិជ្ជកម្មឡើយ។ បើប្រៀបធៀបនឹងមុនមានវិបត្តិនៅមជ្ឈិមបូព៌ា តម្លៃហ្គាស ១លីត្រ ត្រឹម ១៧៥០រៀលប៉ុណ្ណោះ ប៉ុន្តែគិតត្រឹមរសៀលថ្ងៃទី២៤ ខែមីនា តម្លៃហ្គាសបានកើនដល់ជិត ៤០០០រៀលក្នុង១លីត្រ ឬលើស ៤០០០រៀល អាស្រ័យលើការកំណត់របស់ឈ្មួញរៀងៗខ្លួន។









