ការប្រកាសសម្អាត​ផ្ទះ​និង​​បណ្តេញ​​អំពើ​​អាក្រក់​​​របស់​​លោក​​​​ហ៊ុន ម៉ាណែត ​ត្រូវ​​បាន​​សាទរ

អ្នកនយោបាយ និងបញ្ញវ័ន្តមួយចំនួន ដែលតែងតែជំរុញឱ្យរដ្ឋាភិបាលឈាមថ្មីនៃបក្សប្រជាជន សម្អាតខ្លួននិងធ្វើកំណែ​ទម្រង់ប្រព័ន្ធដឹកនាំរដ្ឋ ដើម្បីអាច​ឈាន​ទៅដោះស្រាយវិបត្តិចាក់ស្រែសដែល​កំពុងរួមរឹតកម្ពុជា បានសាទរការប្រកាសសម្អាតផ្ទះ និងបណ្តេញអំពើអាក្រក់ចេញពីកម្ពុជារបស់ លោក ហ៊ុន ម៉ាណែត។ ប្រភពទាំងនេះថា អ្វីដែលលោកនាយករដ្ឋមន្ត្រីដាក់ចេញគឺអាចធ្វើបានមិនពិបាកទេ ប្រសិនបើលោកនាយករដ្ឋមន្ត្រីឈាមថ្មីរូបនេះ មាន​ឆន្ទៈធ្វើពិតប្រាកដដើម្បីស្តារមុខមាត់​កម្ពុជា។

ការបន្តចាប់​ខ្លួន​អ្នក​និយាយ​រឿង​ថៃ​ឈ្លាន​ពាន​រង​ការ​រិះ​គន់​​ថា​​ជា​កម្សោយ​របស់​មេដឹក​នាំ

អ្នកឃ្លាំមើល បន្តរិះគន់វិធានរបស់រដ្ឋាភិ​បាលក្នុងការចាប់ខ្លួនប្រជាពលរដ្ឋ ដែលបញ្ចេញមតិពីបញ្ហាជម្លោះព្រំដែន និងបញ្ហា​សង្គម ថាជាការរំលោភសិទ្ធិបញ្ចេញ​មតិ​ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងជាការបិទបាំងពីភាពកម្សោយ និងអសមត្ថ​ភាពរបស់ខ្លួន ដែលមិនអាចការ​ពារ​ទឹកដីកម្ពុជា ពីការឈ្លានពានរបស់ប្រទេសថៃបាន។

កម្ពុជាក្លាយជាឧបករណ៍​ជាតិ​និយម​ក្នុង​ការ​បោះ​​ឆ្នោត​របស់​​ថៃ​​ក្នុង​​ឆ្នាំ​​២០២៦

ខណៈដែលប្រទេសថៃកំពុងរំកិលខ្លួនឆ្ពោះទៅរកការបោះឆ្នោតសកល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ របៀបវារៈ​នយោ​បាយដែលធ្លាប់តែផ្ដោតលើការកែទម្រង់សេដ្ឋកិច្ច និងរដ្ឋធម្មនុញ្ញ ត្រូវបាន​ជំនួសដោយមនោគមវិជ្ជាជាតិនិយម​ដ៏ពុះកញ្ជ្រោល។

អ្នកស្និទ្ធ​លោក កឹម សុខា ពី​រ​រូប​បង្ហាញ​ទស្សនៈ​ផ្ទុយ​គ្នា​ការ​ធ្វើ​នយោបាយ​ក្រោម​ចំណង លោក ហ៊ុន សែន

អតីតនាយកខុទ្ទការល័យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា និងអតីតតំណាងរាស្រ្តគណបក្ស​នេះ គឺលោក សួន សូរីដា បានបង្ហាញទស្សនៈផ្ទុយពីគ្នា ជុំវិញការសម្រេច​​​ចិត្ត​ចូល​ប្រលូកក្នុង​ឆាក​នយោ​បាយ​​ឡើងវិញ ក្រោមចំណងលោក ហ៊ុន សែន។

តុលាការគ្រោងសវនាការ​លើ​សំណុំរឿង​ថ្មី​មួយ​ទៀត​លើលោក ស៊ុន ចន្ធី នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ

សាច់ញាតិអតីតប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ឱ្យដឹងថា តុលាការក្រុងភ្នំពេញ គ្រោងនឹងបើកសវនាការជំនុំ​ជម្រះលើសំណុំរឿងថ្មីមួយទៀត របស់អ្នកនយោបាយរូបនេះ នៅពាក់កណ្តាល​ខែ​កុម្ភៈ ឆ្នាំ២០២៦នេះ ដែលត្រូវបាន​ចោទ​ប្រកាន់​ពីបទ រួមគំនិតក្បត់។

គណបក្ស​ឆន្ទៈ​​ខ្មែរ​​គ្រោង​​បង្កើត​​រដ្ឋាភិបាល​​ស្រមោល​​ដូច​​បណ្ដា​ប្រទេស​​លោក​​ខាង​​លិច

រដ្ឋាភិបាលស្រមោលអាចជាបរិបទថ្មីស្រឡាងសម្រាប់កម្ពុជា ប៉ុន្តែប្រទេសប្រជាធិបតេយ្យជឿនលឿននៅបស្ចិមប្រទេសមានអូស្ត្រាលី កាណាដា និងអង់​គ្លេសជាដើម បានអនុវត្តយ៉ាងជោគ​ជ័យ ហើយជំរុញឱ្យប្រទេសទាំងនោះរីក​ចម្រើន​យ៉ាងលឿន។

អ្នកឃ្លាំមើលថា ការបន្តឃុំខ្លួនសកម្មជន២៣​តុលា​ជា​ការ​ភ័យ​ខ្លាច​របស់​បក្ស​កាន់​អំណាច​រឿង​បាត់​ទឹក​ដី

អ្នកឃ្លាំមើល និងមន្ត្រីសិទ្ធិមនុស្ស ទាម​ទារ​ឱ្យតុលាការដោះលែងសកម្មជន​២៣​តុលា ខណៈការបន្តឃុំខ្លួនពួកគេដោយមិនបានជំនុំជម្រះជាង​១៨​ខែ​មក​ហើយនេះ បង្ហាញឱ្យឃើញពីការអនុវត្តច្បាប់មិនត្រឹមត្រូវដែលបង្កឱ្យមានការឈឺចាប់​ដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ និងក៏ឆ្លុះបញ្ចាំងពីចេតនាទុច្ចរិតរបស់លោក ហ៊ុន សែន ចំពោះអ្នកមានមតិផ្ទុយផង​ដែរ។

កិច្ចប្រជុំកំពូល​ប្លុក​ឥណ្ឌូ​ចិន​និង​ការ​ងាក​ទៅ​រក​ប្រព័ន្ធ​ដឹក​​នាំ​​បែប​​ឯកបក្ស​ពេញ​លេញ​របស់​កម្ពុជា

ការប្រកាសកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយគណបក្សប្រជាជនកម្ពុជា​ថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសំខាន់ៗចំនួនបីនៅភ្នំពេញ គឺជាសញ្ញាបង្ហាញពីការ​ចង​សម្ព័ន្ធ​ភាព​កាន់​តែ​រឹង​មាំ​រវាងប្រទេសក្បែរ​ខាងទាំងបីនៅ​ឥណ្ឌូចិន។

អ្នកឃ្លាំមើលថា​ការបញ្ជូន​លោក ចេន ហ្ស៊ី ទៅ​ប្រទេស​ចិន​ជា​ការ​រំលោភ​រដ្ឋ​ធម្ម​នុញ្ញ​និង​​មាន​​អាថ៌​​កំ​បាំ​ង​​នៅ​ពី​ក្រោយ

ក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) នៅថ្ងៃ​ទី​២ ខែកុម្ភៈ បានចេញផ្សាយសេចក្តីវិភាគផ្លូវច្បាប់មួយ ដោយអះអាងថា ការបញ្ជូន​ខ្លួនលោក ចេន ហ្ស៊ី ទៅកាន់ប្រទេស​ចិន គឺជាសកម្មភាពដែលរំលោភ​លើ​​រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់កម្ពុជា​យ៉ាងធ្ងន់ធ្ងរ។

ការបន្តឃុំខ្លួនសកម្មជន២៣តុលា រង​ការ​រិះ​គន់​​ថា​​​ប្រព័ន្ធ​តុលាការ​​យក​ជីវិត​មនុស្ស​ទៅ​លេង​សើច មិន​​ឯក​រាជ្យ​ពីបក្ស​​នយោ​បាយ

តុលាការកំពូល នៅថ្ងៃចន្ទ បដិសេធសំណើរសុំដោះលែងឱ្យមានសេរីភាព លើសកម្មជន២៣តុលា ក្រុមលោក ស៊្រុន ស្រ៊ន ដោយថាការប្តឹងសារទុក្ខរបស់ក្រុមមេធាវីលើសនីតិវិធីនៃរយៈពេលប្តឹង ខណៈ​ការបន្តឃុំខ្លួនសកម្មជន២៣តុលា ត្រូវបានអ្នកឃ្លាំមើល រិះគន់ពីនីតិវិធីរបស់​តុលាការ ថាហាក់យកជីវិតមនុស្សទៅលេងសើច និងមិនឯករាជ្យពីបក្សនយោបាយ ដោយសារពួកគេជាប់​ឃុំ​២​ភាគ​៣​នៃស្ថានទម្ងន់ទោស២ឆ្នាំមកហើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ