បទយកការណ៍៖ អ្នក​នេសាទ​​​​ខ្លះ​នៅ​ខេត្ត​​ស្ទឹង​ត្រែង​​បោះ​បង់​​មុខ​​របរ​​នេសាទ​​ដោយ​សារ​​ទិន្ន​ផល​​​ត្រី​​ថយ​​ចុះ

ចាប់ពីម៉ោង ៥ព្រឹកព្រលឹម រហូតដល់ម៉ោង ១០ព្រឹក អាជីវករខេត្តស្ទឹងត្រែងកំពុង​មមាញឹកលក់ត្រី ដែលអ្នកនេសាទចាប់បានពីដងទន្លេមេគង្គនៅខេត្តស្ទឹងត្រែង។ រីឯត្រីខ្លះទៀត អ្នកនេសាទចាប់បានពីទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក មកដាក់លក់ផ្តុំគ្នានៅផ្សារសាមគ្គីក្រុងស្ទឹងត្រែង។

បទយក​ការណ៍៖ យុវជន​​​ស្នើ​​ក្រសួង​​វប្ប​ធម៌​​ចុះ​​បញ្ជី​​ខ្លែង​​ឯក​​ជា​​សម្បត្តិ​​បេតិក​ភណ្ឌពិ​ភព​លោក

សំឡេងឯកចេញពីខ្លែង ប្រៀបដូចជាបក្សីយំប្រដេញគ្នាពាសពេញផ្ទៃអាកាស នៅលើវាលយន្តហោះចាស់ខេត្តសៀមរាប កំពុងធ្វើឱ្យភ្ញៀវទេសចរងើយមើលទៅលើមេឃដោយមិនប្រិចភ្នែក។ អ្នកទស្សនា​ស្ទើរ​គ្រប់​ដៃ​កាន់​ទូរសព្ទ​ថត​រូប និង​វីដេអូ​ភ្ជាប់​នឹង​ខ្លែងឯកខ្មែរ បង្ហាញទឹកមុខញញឹមរាក់ទាក់ហាក់ជាសញ្ញានៃការសាមគ្គី ស្រឡាញ់សន្តិភាព និងផ្ដល់តម្លៃវប្បធម៌ខ្មែរបន្សល់ពីបុរាណមក។

បទយកការណ៍៖ ក្រុម​​យុវជន​និង​​និស្សិត​​ផ្ញើ​​សារ​​ឲ្យ​​រដ្ឋាភិ​បាល​​ពន្លឿន​​ចាត់​វិធាន​ការ​​​ទាមទារ​​ដី​​ខ្មែរ​​មក​​វិញ​

ថៃឈ្លានពានដីខ្មែរ តាមបណ្ដោយព្រំ​ដែន​ជាង ៤០ទីតាំង ក្រោយសង្គ្រាម ២១​ថ្ងៃ​កន្លង​មក ជាប្រធានបទមួយ ក្នុងចំណោមប្រធានបទផ្សេងៗទៀត ដែលក្រុមយុវជនរស់នៅតាមបណ្តាខេត្ត/ក្រុងមួយចំនួន ជជែកវែកញែកសួរ​ដេញ​ដោល​​គ្នា សម្ដែងមតិក្នុងបំណងរកមធ្យោ​បាយជំរុញឱ្យភាគីពាក់ព័ន្ធដោះស្រាយ ទាមទារដីខ្មែរដែលសៀមឈ្លាន​ពាន​ត្រឡប់​មកវិញឱ្យបានឆាប់។

បទយកការណ៍៖ ​ស្ត្រីពីការជើងនៅខេត្តកំពង់ស្ពឺតស៊ូមើល​ថែ​កូន និង​ប្តី​បាក់​ជើង​​​ដោយ​សារ​ការ​ងារ​សំណង់

ការតស៊ូក្នុងជីវិតដោយសុចរិត ជាតម្លៃមួយរបស់មនុស្សគ្រប់ៗរូប ដែលមិនខុស​ពីពលរដ្ឋខ្មែរជាច្រើន កំពុងរស់នៅក្នុងស្ថានភាពលំបាក អ្នកស្រី នេត សុភាព ជាស្ត្រីពិការជើងពីកំណើត ក៏កំពុង​ជំនះនឹងភាពលំបាកដូចគ្នានេះ ដោយ​ទទួលបន្ទុកមើលថែកូន និងប្តីដែល​រងគ្រោះពីការងារសំណង់។

បទយកការណ៍៖ ជីវិត​​ស្ត្រី​ម្នាក់​នៅ​ភូមិ​ព្រៃ​ចាន់​ពរ​​កូន​​រត់​គេច​​ពី​​ការ​​បាញ់​​រះ​របស់​ទ័ព​ថៃ​ខណៈ​​ប្តី​​ជាប់​ដៃ​​​​ច្បាំង​

តង់ពណ៌ខៀវតម្រៀបគ្នាស្ទើរតែគ្រប់ច្រកល្ហកពាសពេញបរិវេណវត្តចាន់ស៊ី (វត្តចាន់ស៊ីរតនារាម) ក្នុងស្រុកអូរជ្រៅ បានក្លាយជាជំរំបណ្ដោះអាសន្នរបស់មនុស្ស​រាប់ពាន់នាក់ ដែលជាជនភៀស​សឹក​មកពីភូមិព្រៃចាន់ និងភូមិជោគ​ជ័យ។

បទយកការណ៍៖ គ្រួសារ​យុទ្ធជន​ពលី​​​នៅ​​ខេត្ត​​ព្រះ​វិហារ​បារម្ភ​​​​ពី​​​សម្ពាធ​​បំណុល​ក្រោយ​​ពី​​​ប្តី​​ស្លាប់​នៅ​សមរភូមិ

គ្រួសារយុទ្ធជនពលីនៅខេត្តព្រះវិហារ ព្រួយ​បារម្ភពីសម្ពាធបំណុល ហើយគ្មានលទ្ធភាពសងបំណុលធនាគារ ក្រោយពីប្តីដែលជាកងទ័ពជួរមុខ ច្បាំងជាមួយ​ទ័ព​សៀម​ដោយ​ត្រូវផ្សែងពុលធ្លាក់ខ្លួនឈឺធ្ងន់ កាលពីខែធ្នូ ឆ្នាំ ២០២៥ ទើប​តែ​បាត់​បង់ជីវិតកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

កសិករ​ដាំ​ស្វាយ​កែវ​រមៀត​​នៅ​​ខេត្ត​​កំពត​ប្រឈម​បញ្ហា​ជីវភាព​​ដោយ​សារ​ឈ្មួញ​ទម្លាក់​តម្លៃ​ខ្លាំង

ដំណាំស្វាយកែវរមៀត បានក្លាយជាមុខ​របរ​ស្នូលមួយរបស់កសិករខេត្តកំពតមួយចំនួន ដែលមានដីទុកចោល ហើយខ្វះលទ្ធភាពធ្វើដំណាំទុរេន ឬម្រេច ដែលជាដំណាំដ៏ល្បីល្បាញ និងមានទីផ្សារខ្ពស់ តែ​វិបត្តិ​ទីផ្សារ ធ្វើឱ្យតម្លៃស្វាយនៅខេត្តកំពត​នេះចុះថោកខ្លាំង ដូចបណ្ដាខេត្តផ្សេងៗដែរ។

វិបត្តិជីវភាព​​បង្កការបារម្ភកាន់តែខ្លាំងដល់​ពលរដ្ឋ​ភៀស​សឹក

រដូវដាំដុះដើមឆ្នាំឈានមកដល់ ពលរដ្ឋនៅស្រុកចុងកាល់ កំពុងញាប់ដៃញាប់ជើងកាប់​គាស់ដីចម្ការដំឡូង ចម្ការពោត ត្រៀមបង្ក​បង្កើន​ផលតាមទម្លាប់។

បទយកការណ៍៖ គំនូរ​មួយ​ផ្ទាំង​រំលេច​ពី​សង្គ្រាម​ថៃ​ឈ្លាន​ពាន​​​កំពុង​​​ទាញ​​​ការ​​​ចាប់​​​អារម្មណ៍​​​​ពី​​​ភ្ញៀវ​​​នៅ​​​តំបន់​​​អង្គរ​

គំនូរមួយផ្ទាំងបានរំលេចពីសង្គ្រាមដែល​ថៃ​ឈ្លានពានកម្ពុជា កំពុងទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ អន្តរជាតិ និង​ក្រុមយុវជននៅតំបន់អង្គរ។ ក្រុមវិចិត្រករចាត់ទុកគំនូរនេះ ជាសារដាស់ស្មារតីឱ្យយុវជនខ្មែរ ខំប្រឹងសិក្សាពង្រឹងសមត្ថភាព ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យរីក​ចម្រើន​ខ្លាំងនៅថ្ងៃអនាគត និងការពារទឹកដី ប្រសិនបើជាតិយើងខ្សោយបរទេស​​នឹងលេបយកទឹកដី បង្កទុក្ខវេទនា​ដល់ពលរដ្ឋ មិនខុសពីរូបគំនូរនេះឡើយ។

បទយកការណ៍៖ ទំនប់​វារី​អគ្គិសនី​សេសា​នក្រោម​​២​​ក្លាយ​​ជា​​​ស្លាក​​ស្នាម​​ឈឺចាប់​​សម្រាប់​ជន​​ជាតិ​​ដើម​ភាគ​តិច

ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង អាចផលិតថាមពលអគ្គិសនីបានជាមធ្យម ៤០០មេហ្គាវ៉ាត់ ចូលរួមចំណែក ២០ភាគរយ នៃសមត្ថ​ភាព​ដំឡើងអគ្គិសនីសរុបនៅកម្ពុជា។ រដ្ឋាភិបាលបានហៅគម្រោងនេះថាជាគម្រូថាមពលបៃតង ដែល​សាង​សង់​រួមគ្នាដោយចិន និងកម្ពុជា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ BRI។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ