
កិច្ចសម្ភាសន៍៖ តើមានមូលចម្បងអ្វីខ្លះជំរុញឱ្យមានមនុស្សស្លាប់ក្នុងហេតុការណ៍ប្រជ្រៀតគ្នាយកអាំងប៉ាវ?
នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឱ្យមនុស្ស ៤នាក់ស្លាប់ និង៥នាក់ផ្សេងទៀតត្រូវបញ្ញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចំនួនពីរក្នុងប្រទេសកម្ពុជា ក្រោយពលរដ្ឋប្រជ្រៀតគ្នាយ៉ាងណែនតាន់តាប់ ដើម្បីរងចាំទទួលអាំងប៉ាវពីលោក សុខ គង់ ។