
លោក ហ៊ុន ម៉ាណែត រងការរិះគន់ថា ការពារមរតកបោះឆ្នោតក្លែងក្លាយដើម្បីរក្សាអំណាច
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត រងការរិះគន់ថា កំពុងការពារមរតកបោះឆ្នោតក្លែងក្លាយបន្តពីឪពុកដែលធ្លាប់ប្រើដៃតុលាការរំលាយបក្សប្រឆាំង រំលោភឆន្ទៈរាស្រ្តជិតពាក់កណ្តាលប្រទេស ធ្វើឱ្យកម្ពុជាស្អុយឈ្មោះលើឆាកអន្តរជាតិពីការរំលោភសិទ្ធិមនុស្ស និងសម្លាប់ប្រជាធិបតេយ្យជិត១០ឆ្នាំទៅនេះ។









