
បញ្ហាគ្រឿងញៀននិងឃាតកម្មនៅខេត្តព្រះសីហនុនៅតែបង្កការភ័យខ្លាចដល់ពលរដ្ឋ
បញ្ហាគ្រឿងញៀន ឃាតកម្ម និងឧក្រិដ្ឋកម្មអនឡាញជាដើម នៅខេត្តព្រះសីហនុ ត្រូវបានគេអះអាងមកថា មិនថយចុះទេ ទោះសមត្ថកិច្ចចុះបង្ក្រាប និងចាប់បានជនល្មើសជារឿយៗក្តី ដែលបញ្ហានេះ បង្កជាការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងអនាគតយុវជន ដែលរដ្ឋាភិបាលចាំបាច់ត្រូវបោសសម្អាតអំពើពុករលួយ។









