អ្នក​ឃ្លាំ​មើល​និង​មន្ត្រី​យល់​ឃើញ​ផ្សេង​គ្នា​ពី​ចំណូល​ពលរដ្ឋ​បាន​ពី​ការ​សង្គ្រោះ​អគារ​ជាប់​គាំង​នៅ​ខេត្ត​ព្រះ​សីហនុ

អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម ហាក់គ្មាន​ជំនឿថា គម្រោងវិនិយោគសំណង់អគារ​ពាណិជ្ជកម្មធំៗ នៅខេត្តព្រះសីហនុ នឹង​រីកស្គុះស្គាយ ដូចពេលមុនទៀតទេ ដោយសំអាងពីកត្តាសេដ្ឋកិច្ច និងអសន្តិ​សុខ​ក្នុងខេត្តនេះ បើទោះបីមន្ត្រីរដ្ឋាភិ​បាល​អះអាងថា អគារជាប់គាំង ៣៦​ភាគ​រយ ត្រូវបានដោះស្រាយឱ្យដំណើរការ ដែល​ជាការដោះស្រាយបន្ទុកអ្នកវិនិ​យោគ​ក៏ដោយ។

ពី​ការ​ចំណាយ​លើ​រដ្ឋ​បាល​ហួស​ហេតុ​ទៅ​ជា​ការ​វិនិយោគ​ក្នុង​វិស័យ​យុ​ទ្ធ​សាស្ត្រ​ដើម្បី​ឆ្លើយ​តប​នឹង​វិបត្តិ​ក្នុង​ស្រុក​និង​សកល

សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ស្ថិតក្នុងរបត់ដ៏សំខាន់មួយ ដែលទាមទារឱ្យមានការបង្កើនភាពធន់ដើម្បីទប់ទល់នឹងសម្ពាធ​​ពីខាងក្រៅ និងបញ្ហារចនាសម្ព័ន្ធផ្ទៃក្នុង។ បន្ទាប់ពីដំណាក់កាលងើបឡើងវិញក្រោយវិបត្តិកូវីដ កំណើនសេដ្ឋកិច្ចជាតិ​បានចាប់ផ្តើមថយចុះគួរ​ឱ្យ​កត់​សម្គាល់ ដែលជាកត្តាបង្ខំឱ្យមានការពិនិត្យ​​ឡើងវិញជាយុទ្ធសាស្ត្រលើក្របខ័ណ្ឌ​សារពើពន្ធ និងរដ្ឋបាលសាធារណៈ។

ក្រុម​ហ៊ុនអាមេរិក​ជាង​៨០០​បារម្ភ​ពី​ការ​​​រកស៊ី​​នៅកម្ពុជា ​ខណៈ​ថៃ​​គំរាម​​រិត​​ត្បិត​​ការ​​ដឹក​ជញ្ជូន​​តាម​​សមុទ្រ​

ខណៈកម្ពុជាមិនទាន់បានបញ្ចេញប្រតិ​កម្ម​ជាផ្លូវការណ៍ណាមួយ ចំពោះការគំរាម​រិតត្បិតលើការដឹកទំនិញតាមសមុទ្រពីសំណាក់ភាគីថៃ តំណាងក្រុមហ៊ុនអាមេរិកជាង៨០០នៅកម្ពុជាបានប្រាប់រដ្ឋាភិបាលអាមេរិក តាមរយៈស្ថាន​ទូត​សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ពី​ក្តី​បារម្ភរបស់ពួកគេក្នុងការធ្វើអាជីវកម្មនៅកម្ពុជា ខណៈបច្ចុប្បន្នមានជនជាតិអាមេរិករាប់ពាន់នាក់កំពុងធ្វើអាជីវកម្ម​និងរស់នៅកម្ពុជា។

វិធានប្រមូល​ពន្ធ​លើ​ប្រាក់​ចំណេញ​មូល​ធន​២០​ភាគរយ​ក្លាយ​ជា​ក្តី​បារម្ភ​ប៉ះ​​ពាល់​ជា​ប្រព័ន្ធ

វិធានប្រមូលពន្ធលើប្រាក់ចំណេញមូល​ធន​២០ភាគរយ ដែលរដ្ឋាភិបាលថានឹងចាប់ផ្តើមអនុវត្តចាប់ពីដើមឆ្នាំ​២០២៦​ទៅ កំពុងក្លាយជាក្តីបារម្ភថា វានឹងមិនជោគជ័យទេ ហើយថាអាចនឹងប៉ះពាល់ជាប្រព័ន្ធ ខណៈសេដ្ឋកិច្ចកម្ពុជាកំពុង​ជួប​វិបត្តិ​នៅឡើយនោះ។

នាយ​ទាហាន​ជាន់​ខ្ពស់​កម្ពុជា​និង​ជា​ឈ្មួញ​ដើម​កំណើត​ចិន​ម្នាក់​រង​ការ​ចោទ​ថា​ឆបោក​សហគ្រាស​រដ្ឋ​ចិន

បន្ទាប់ពីធ្វើយុទ្ធនាការ​បោស​សម្អាត​ឧក្រិដ្ឋ​កម្ម​ឆបោកតាមអ៊ីនធឺណិត ដែលមានលក្ខណៈទ្រង់ទ្រាយធំ ពេលនេះ កម្ពុជា​ហាក់មិនទាន់ទៅណាឆ្ងាយពីការ​ចោទ​ប្រកាន់ដែលថា ជាសម្បុក​របស់ក្រុម​ឧក្រិដ្ឋជននោះ នៅ​ឡើយ​​ទេ។

ក្រុមហ៊ុនប្រេង​ឥន្ទនៈ​ចំនួន​៣៥​ប្តេជ្ញា​បញ្ចប់​កុង​ត្រាជា​មួយ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ប្រេង​ភីធីធី

អ្នកគ្រប់គ្រងដែលបញ្ជាទិញសិទ្ធិ​ចែក​ចាយ​នៃក្រុមហ៊ុនប្រេងឥន្ទនៈ ភីធីធី (PTT) បានបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនប្រហែល២០០ក្រុមហ៊ុន មានក្រុមហ៊ុន​ជាង៣០ក្រុមហ៊ុនហើយ ដែលឯកភាព​ក្នុងសំឡេងតែមួយ ព្រមផ្តាច់ខ្លួនចេញពីក្រុមហ៊ុនធំនេះ ទៅបង្កើតក្រុមហ៊ុនមួយថ្មី ដែលជាគំនិតផ្តួចផ្តើមដោយកម្ពុជាផ្ទាល់ ខណៈក្រុមហ៊ុនប្រមាណ​១៦៥ក្រុមហ៊ុនទៀត នៅបន្តរក្សាប្រេន​ឆាយ និងបន្តធ្វើអាជីវកម្មផ្គត់ផ្គង់ក្រោមស្លាកយីហោឈ្មោះ ភីធីធី (PTT) នេះ​នៅឡើយ។

ជនរងគ្រោះថា​ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុង​ប្រើ​ល្បិច​ចាស់​បោក​អតិថិជន​ថ្មី

ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលគេស្គាល់ថា ស្និទ្ធនឹងគ្រួសារហ៊ុននោះ រងការចោទថា កំពុងប្រើល្បិចចាស់ បោកអតិថិជនថ្មី ធ្វើទីផ្សារលក់ដីក្នុងតម្លៃថោក ដែលការណ៍នេះ ជនរងគ្រោះថា ធ្វើឱ្យពួកគេជួបវិបត្តិបំណុលជាង៣ឆ្នាំ ដោយ​សារ​បង់​លុយ​គ្រប់ តែ​ក្រុមហ៊ុន​គ្មានផ្ទះឱ្យ។

អ្នកចាញ់​បោក​អ្នក​ស្រី ឡេង ចាន់​ណា រំឭក​គ្រួសារ​ហ៊ុន​ពី​ទុក្ខ​សោក​ក្រោម​សម្ពាធ​បំណុល​ជាង​១ឆ្នាំ

ជនរងគ្រោះ ទាមទារឱ្យគ្រួសារហ៊ុន ពន្លឿន​វិធានរឹបអូសទ្រព្យសម្បត្តិអតីតឧកញ៉ា ឡេង ចាន់ណា ដើម្បី​យក​លុយ​មក​សង​ពួកគេជាង ៧ពាន់គ្រួសារ ដែលបានរស់នៅក្រោមសម្ពាធបំណុលជាង​១ឆ្នាំ​ទៅនេះ ដោយសំអាងថា ប្រព័ន្ធតុលាការមិនអាចការពារយុត្តិធម៌ឱ្យពួកគេបាន។

អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុថា​​កោះ​ឫស្សី​ត្រូវ​បាន​រដ្ឋាភិបាល​ជួល​ឱ្យ​ក្រុម​ហ៊ុន​២​វិនិ​យោគ

អាជ្ញាធរខេត្តព្រះសីហនុ បានចេញបកស្រាយថា កោះឫស្សីត្រូវបានរដ្ឋាភិបាលចុះកិច្ចសន្យាជួលឱ្យក្រុមឯកជនចំនួនពីរ ធ្វើការវិនិយោគ លើទំហំដីជិត​៨០​ហិកតា មិនមែនជន​​ជាតិវៀតណាម ចូលមករស់នៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដូចការចុះផ្សាយលើបណ្តាញសង្គមនោះទេ។

ការផ្តល់ដី​ជាប់ព្រំដែន​ថ្មី​ទៀត​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​ក្លាយ​​ជា​ក្តី​បារម្ភ​ពី​ហានិភ័យ​បូរណ​ភាព​ទឹក​ដី​និង​ព្រៃ​ឡង់

ការដែលរដ្ឋាភិបាលគ្រួសារហ៊ុន កាត់​ដី​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃឡង់ ក្នុងខេត្តក្រចេះ ៩៩ហិកតា ឱ្យក្រុមហ៊ុនឯកជន រយៈពេល៥០ឆ្នាំ ក្លាយជាក្តីបារម្ភ​ពីបូរណ​ភាព​ទឹកដី ពាក់ព័ន្ធនឹងគម្រោង CLV និង​វាសនាព្រៃឡង់ ដោយអះអាងថា ក្រុម​ហ៊ុននោះ ជាបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុនវៀតណាម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ