
តើកម្ពុជាបានសន្យាពាណិជ្ជកម្មផ្ទុយគ្នា ទៅកាន់ចិន និងអាមេរិកមែនទេ?
ខណៈចិន និងអាមេរិក បានជជែកដេញដោលគ្នាយ៉ាងតានតឹងក្នុងកិច្ចពិភាក្សាការទូតនាពេលថ្មីៗនេះ ប្រជាជនកម្ពុជាប្រហែលជាឆ្ងល់ថា តើកម្ពុជាស្ថិតនៅចំណុចណា ចន្លោះមហាអំណាចទាំងពីរនេះ? កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទាំងចិន និងអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះ វីអូឌី (VOD) នឹងនាំអ្នកទៅពិនិត្យមើលឱ្យកាន់តែច្បាស់ថា តើភាគីនីមួយៗបានព្រមព្រៀងអ្វីខ្លះ? ហើយវាផ្តល់ផលប៉ះពាល់អ្វីខ្លះដល់វិស័យអាជីវកម្ម? អ្វីដែលសំខាន់បំផុតនោះគឺ តើរដ្ឋាភិបាលកម្ពុជាបានសន្យាច្រើនហួសពីសមត្ថភាពដែលអាចធ្វើទៅបានដែរឬទេ?









