ការស៊ើប​​អង្កេត៖​ កម្ចី​​អនឡាញ​​រីក​ដុះដាល​ បង្ក​ក្តី​​​បារម្ភ​​​អំពី​​​​អាជ្ញា​បណ្ណ​ និង​ការ​​អនុ​វត្ត

កម្មវិធីផ្តល់កម្ចីអនឡាញខ្នាតតូច ដែលសន្យាផ្តល់ប្រាក់យ៉ាងឆាប់រហ័ស ដល់អ្នកដែលត្រូវការប្រាក់បន្ទាន់ កំពុងរីក​រាល​ដាល​យ៉ាងច្រើននៅកម្ពុជា។ ប្រជាពលរដ្ឋ​អាចស្នើសុំប្រាក់កម្ចីចាប់ពី​រាប់​សិប​ដុល្លារ រហូតដល់មួយពាន់ដុល្លារ ឬ​លើស​ពី​នេះ​តាមរយៈទូរស័ព្ទ ដោយមិនចាំបាច់ឆ្លងកាត់ដំណើរការស្មុគស្មាញ និង​មិន​ចាំបាច់មានទ្រព្យបញ្ចាំ ដូចការខ្ចីប្រាក់តាមស្ថាប័នហិរញ្ញវត្ថុផ្លូវការឡើយ។

ព័ត៌មាន​ស៊ើប​អង្កេត៖ ​«អ្នក​​អនុ​វត្ត​​បញ្ជា» ក្នុង​​បណ្ដាញ​ឆបោក​​ព្រីនស៍ គ្រុប ត្រូវ​​​បា​ន​​​បង្ហាញ​​​អត្ត​​សញ្ញាណ

ឯកសារចោទប្រកាន់របស់តុលាការសហព័ន្ធ​សហរដ្ឋអាមេរិកប្រឆាំងនឹងលោក ចេន ហ្ស៊ី (Chen Zhi) ប្រធានក្រុមហ៊ុន​ព្រីនស៍ គ្រុប (Prince Group) បានលាក់ឈ្មោះសហចុងចោទមួយចំនួន ប៉ុន្តែ​ព័ត៌មានផ្ទាល់ខ្លួនដែលមាននៅក្នុង​ឯកសារនោះ អាចឱ្យអ្នកសារព័ត៌​មាន​​កំណត់​អត្តសញ្ញាណម្នាក់ក្នុងចំណោម​​​ពួកគេថាជា លោក ចេន សុខលី (Chen Sokly)។

លោក ហ៊ុន តូ ពង្រីក​ការ​គ្រប់​គ្រង​ដី​បឹង​តាមោក ក្រោយ​ដៃ​គូ​វិនិយោគ​​​​រង​ទណ្ឌ​កម្ម​បាត់​ខ្លួន

លោក ហ៊ុន តូ ដែលជាឧកញ៉ាដ៏លេចធ្លោមួយរូបនៅកម្ពុជា កំពុងតែសាងសង់ផ្ទះវីឡាដ៏ស្កឹមស្កៃ និងសំណង់ផ្សេងទៀត នៅ​លើ​ដីបឹងតាមោក ដែលមានតម្លៃមហា​សាល ខណៈដៃគូវិនិយោគដ៏សំខាន់របស់លោកដែលបានទិញដីបឹងតាមោករួមគ្នាជាមួយលោក បានបាត់ខ្លួន ក្រោយ​រង​ទណ្ឌ​កម្មសហរដ្ឋអាមេរិក។

ភាព​បរាជ័យ​ក្នុង​ការ​បង្ក្រាប​ឧស្សាហ​កម្ម​ឆបោក​ត្រូវ​បាន​លាត​ត្រដាង​ដោយ​ការ​ស៊ើប​អង្កេត​របស់​អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ

ចំនួនមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធ​អន​ឡាញ​ដែលកំពុងដំណើរការនៅកម្ពុជា មានការកើនឡើងទៅវិញ បើទោះបីជាយុទ្ធនាការរបស់រដ្ឋាភិបាល ដើម្បី​លុបបំបាត់ពួកវាបានចាប់ផ្តើមកាលពីខែកក្កដា ឆ្នាំ២០២៥ ក៏ដោយ។

សហជីពតំណាងឲ្យកម្មករ ឬជាឧបករណ៍នយោបាយ?

នៅក្នុងរោងចក្រកាត់ដេរដ៏ធំទូលាយនៅកម្ពុជា សំឡេងម៉ាស៊ីនធ្វើការរំញ័រយ៉ាងខ្លាំង ខណៈកម្មកររាប់សែននាក់កំពុង​ប្រឹងប្រែងក្នុងខ្សែចង្វាក់ផលិត​កម្ម ដើម្បីដូរនឹងប្រាក់កម្រៃប្រមាណជា ២៣៨ដុល្លារ ក្នុងមួយខែ។ ប៉ុន្តែនៅពីក្រោយ​ផ្ទៃនៃសកម្មភាពសេដ្ឋកិច្ចនេះ មាន​ការប្រកួតប្រជែងមួយកំពុងដំណើរការ ដែលមិនមែនសម្រាប់​ផលិតសម្លៀកបំពាក់ទេ ប៉ុន្តែសម្រាប់​អំណាចនយោ​បាយ។

គ្រួសារហ៊ុនសាងសង់ផ្ទះលើដី​ប្រមាណ​៤ហិកតា​ក្នុង​ក្រុង​​សៀម​រាប

សំណង់វីឡាថ្មីកំពុងលេចឡើងលើដីប្រមាណ​៤ហិកតា ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅមិនឆ្ងាយប៉ុន្មានពីមាត់ស្ទឹងសៀមរាប ដែលជាតំបន់ទេសចរណ៍។ ផ្ទះវីឡាដ៏ស្កឹមស្កៃនេះ ត្រូវបានពលរដ្ឋមួយចំនួន និងមន្រ្តីមូលដ្ឋានដែលដឹងរឿងនេះ លើកឡើងថា ជារបស់ក្រុមគ្រួសារហ៊ុន ដោយសារអ្នកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមកមើលការដ្ឋានសាងសង់។

បំណុល និង​ការ​​ចំណាក​ស្រុក​ បង្ហាញ​ពី​​បរា​ជ័យ​នៃ​ការ​​ផ្លាស់​​​​ទី​​​ពលរដ្ឋ​​ពី​​តំបន់​អង្គរ​​​ទៅ​​​រុន​តាឯក

ចម្ងាយជាង ៣០គីឡូម៉ែត្រ ពីប្រាសាទបុរាណ​នៅតំបន់អង្គរ ផ្ទះដំបូលស័ង្កសីតាមបណ្តោយផ្លូវក្នុងតំបន់រុនតាឯកជាច្រើនត្រូវចាក់សោចោល ខណៈរដ្ឋាភិ​បាលជារឿយៗ បានអះអាងថា តំបន់អភិវឌ្ឍន៍ថ្មីមួយនេះ ត្រូវបានរៀបចំក្នុងលក្ខខណ្ឌសមរម្យ និងមានសុវត្ថិភាព។

ស្ថាន​ទូត​​ប្រាប់​ឱ្យយើ​ង​បង់​លុយ៖ ជន​ជាតិ​ម៉ាឡេស៊ី​​មួ​យ​គូ​​អស់​​សង្ឃឹម​​ក្រោយ​​រត់​​ចេញ​​​​ពី​​ក្រុម​​ឆបោក​​​​អនឡាញ​​​​​​នៅ​​​ក​ម្ពុជា

ខណៈដែលកម្ពុជាកំពុងស្ថិតក្រោមខ្សែភ្នែកមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយ​សារ​តែការកើនឡើងនូវករណីឆបោក​អន​ឡាញ ហើយជនបរទេសជាច្រើនរងគ្រោះពីការជួញដូរ និងការបោកប្រាស់ឱ្យធ្វើការក្នុងឧស្សាហកម្មខុសច្បាប់ទាំងនេះ ស្វាមី-ភរិយាមួយគូ ជាជនជាតិម៉ាឡេ​ស៊ី បានរៀបរាប់ពីបទពិសោធន៍ដែល​ត្រូវបានក្រុមឧក្រិដ្ឋជននៅកម្ពុជា បង្ខំឲ្យបោកបញ្ឆោតអ្នកដទៃកាលពីឆ្នាំ​២០២៤ និង​២០២៥ ដែលនាពេល​នោះ ពួក​​គេ​នៅជាគូដណ្តឹងនឹងគ្នានៅឡើយ។

ក្រុម​ឧក្រិដ្ឋ​ជន​ប្រើ​ប្រាស់​យុវជន​ខ្មែរ​ជំនួស​កម្លាំង​បរទេស​ ដើម្បី​ប្រតិ​បត្តិការ​​ឆបោក​អន​ឡាញ

បណ្តាញឧក្រិដ្ឋជនដែលនៅពីក្រោយឧស្សាហកម្មឆបោកអនឡាញនៅកម្ពុជាបានប្ដូរទិសដៅមកជ្រើសរើសយុវជនខ្មែរ ជំនួសការពឹងផ្អែកលើពលករបរទេស ដោយ​សារតែការបង្ក្រាបកាន់តែតឹង​រ៉ឹង​ពី​សំណាក់អាជ្ញាធរកម្ពុជា និងដោយ​សារ​តែ​ភាពមិនប្រាកដប្រជានៃអំពើឆបោកជា​សាកលនេះ ក្រោយមានសម្ពាធកាន់​តែ​ខ្លាំង។

ការចាប់ខ្លួនលោក ចេន​ ហ្ស៊ី មិន​គ្រប់​គ្រាន់​ទេ​ខណៈ​មាន​ការ​ទាម​ទារ​ឱ្យ​ស៊ើប​អង្កេត​បណ្តាញ​អាជីវកម្ម​របស់​លោក

ការស៊ើបអង្កេតមួយរបស់វីអូឌីរកឃើញ​ថា លោក ចេន ហ្ស៊ី (Chen Zhi)ដែលត្រូវបាន​ចាប់ខ្លួន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ​២០២៦ បានបង្កើតក្រុមហ៊ុនប្រមាណ​៥០ក្នុងប្រទេសកម្ពុជា ហើយមានបណ្តាញជាមួយបុគ្គលមួយចំនួនដែលជាដៃគូរក​ស៊ី​របស់​លោក។ អ្នកតាមដានមើលឃើញ​ថា​ការ​ចាប់ខ្លួនលោក ចេន ហ្ស៊ី បញ្ជូនទៅ​ឱ្យ​អាជ្ញាធរចិនមិនទាន់គ្រប់គ្រាន់នៅ​ឡើយ​ទេ ដោយជំរុញឱ្យអាជ្ញាធរកម្ពុជា​ស៊ើបអង្កេតមុខជំនួញរបស់លោក ហើយ​ស្វែងរកអ្នកពាក់ព័ន្ធនឹងលោក ចេន ហ្ស៊ី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ