វិភាគ៖ ការ​ដក​ថយ​របស់​លោក ហ៊ុន ម៉ាណែត មក​ចរចា​ជាមួយ​​ថៃ​​ជា​បរាជ័យ​យុទ្ធ​សាស្ត្រ​ការ​ទូត​ឬ?

បន្ទាប់ពីថៃបានបើកការឈ្លានពានមកលើកម្ពុជាជាលើកដំបូងនៅពាក់កណ្តាលឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត បានខិត​ខំ​ស្វែង​រកកិច្ចអន្តរាគមន៍ពី​សហគមន៍​អន្តរជាតិ និងចង់យកបញ្ហានេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បី​បង្ហាញពីភាពត្រឹមត្រូវតាមច្បាប់។

វិភាគ៖ ជោគវាសនាលោក កឹម សុខា ក្នុង​សវនាការ​ថ្ងៃ​ទី​៨ ខែ​​មេសា ឆ្នាំ២០២៦

គិតត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ សំណុំ​រឿងរបស់លោក កឹម សុខា ដែលត្រូវបាន​កាត់ទោសឱ្យជាប់ឃុំក្នុងផ្ទះ ២៧ ឆ្នាំ តាំង​ពីឆ្នាំ២០២៣ ហើយត្រូវសាលាឧទ្ធរណ៍​បើក​សវនាការថ្ងៃនេះ ដែលគេជឿថាជាចំណុច​របត់ដ៏សំខាន់មួយឆ្លុះបញ្ចាំងពីឆន្ទៈ​នយោបាយពិតប្រាកដរបស់ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក្នុងការស្តារមុខមាត់លើឆាកអន្តរជាតិឡើងវិញ។

វិភាគ៖ តើស្ថាប័នជាតិ​និង​ប្រព័ន្ធ​យុត្តិ​ធម៌​បម្រើ​អំណាច​គ្រួសារ​​ហ៊ុន​យ៉ាង​ដូច​ម្ដេច?

រយៈពេលជាង ៤០ឆ្នាំមកនេះ យន្តការដឹកនាំរដ្ឋរបស់កម្ពុជា ក្រោមការគ្រប់គ្រង​របស់គណបក្សប្រជាជនកម្ពុជា បាន​ផ្លាស់ប្តូរមុខមាត់ពីរបបសង្គមនិយមបែបបដិវត្តន៍ ដែលគេមើលឃើញថា ជារបបផ្តាច់ការបែបគ្រួសារនិយមដ៏មានឥទ្ធិពលមួយ ដោយប្រើប្រាស់ស្ថាប័នជាតិ និងប្រព័ន្ធច្បាប់ ធ្វើជាឧបករណ៍បម្រើនយោបាយ ជ្រកក្រោម​​ស្លាកប្រជាធិបតេយ្យ។

វិភាគ៖ តើ​បណ្ដាញ​អំណាច​អភិជន​កំពុង​កំណត់​វាសនា​អនាគត​​សេដ្ឋ​​កិច្ច​​កម្ពុជា​យ៉ាង​ដូច​ម្ដេច?

អំណាចនៅកម្ពុជានៅតែបន្តស្ថិតក្នុងកណ្ដាប់ដៃគ្រួសារ និងបណ្ដាញធុរកិច្ចជិតស្និទ្ធមួយចំនួន ដែលជានិន្នាការកាន់តែរឹងមាំក្រោយការផ្ទេរអំណាចទៅឱ្យអ្នកបន្តវេន ក្នុងឆ្នាំ២០២៣។ ក្នុងនោះ គ្រួសារ​មេដឹកនាំ មានឥទ្ធិពលបំផុត ដោយលោក ហ៊ុន សែន បច្ចុប្បន្នកាន់តំណែងជាប្រធានព្រឹទ្ធសភា និងជាប្រធាន​គណបក្សប្រជាជនកម្ពុជា (CPP) ខណៈលោកស្រី ប៊ុន រ៉ានី គ្រប់គ្រងបណ្ដាញ​ឧបត្ថម្ភតាមរយៈកាកបាទក្រហម​កម្ពុជា។

វិភាគ៖ តើ​បុគ្គល​ណា​ខ្លះ​ជា​អ្នក​ទទួល​ផល​ពិត​ប្រាកដ​ពី​វិស័យ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា?

វិស័យប្រេងឥន្ធនៈនៅកម្ពុជា គឺជាចំណុច​ប្រសព្វដ៏សំខាន់រវាងសន្តិសុខថាមពលជាតិ គោលនយោបាយសារពើពន្ធ និងបណ្ដាញខ្សែរយៈដែលចាក់គ្រឹះយ៉ាងជ្រៅក្នុងសេដ្ឋកិច្ចនយោបាយរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។

វិភាគ៖ តើអ្វី​ជា​កា​តាលីករ​ជំរុញ​ឱ្យអា​មេរិក​និង​អ៊ីស្រា​អែល​​បញ្ចប់​​ឥទ្ធិ​ពល​អ៊ីរ៉ង់​នៅ​មជ្ឈិម​បូព៌ា?

យុទ្ធនាការយោធាដែលបានបើកឆាកកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយ​​សម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋ​អាមេ​រិក និងអ៊ីស្រាអែល គឺជាការរៀបចំរចនាសម្ព័ន្ធសន្តិសុខឡើងវិញដ៏សំខាន់បំផុតនៅមជ្ឈិមបូព៌ា គិតចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់។

បទយកការណ៍៖ អ្នក​នេសាទ​​​​ខ្លះ​នៅ​ខេត្ត​​ស្ទឹង​ត្រែង​​បោះ​បង់​​មុខ​​របរ​​នេសាទ​​ដោយ​សារ​​ទិន្ន​ផល​​​ត្រី​​ថយ​​ចុះ

ចាប់ពីម៉ោង ៥ព្រឹកព្រលឹម រហូតដល់ម៉ោង ១០ព្រឹក អាជីវករខេត្តស្ទឹងត្រែងកំពុង​មមាញឹកលក់ត្រី ដែលអ្នកនេសាទចាប់បានពីដងទន្លេមេគង្គនៅខេត្តស្ទឹងត្រែង។ រីឯត្រីខ្លះទៀត អ្នកនេសាទចាប់បានពីទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក មកដាក់លក់ផ្តុំគ្នានៅផ្សារសាមគ្គីក្រុងស្ទឹងត្រែង។

វិភាគ៖ នៅ​ពេល​ពិភព​លោក​ផ្តល់​តម្លៃ​លើ​អំណាច​ធំ​ជាង​ច្បាប់​​តើ​​កម្ពុជា​​គួរ​​ត្រៀម​​ខ្លួន​​យ៉ាង​ដូច​ម្តេច?

សណ្តាប់ធ្នាប់ពិភពលោកនៅដើមឆ្នាំ​២០២៦ កំពុងផ្លាស់ប្តូររូបរាងយ៉ាងស៊ីជម្រៅ ដោយងាកទៅរកការប្រើប្រាស់កម្លាំងបាយនិងការបង្ខិតបង្ខំ ដើម្បីសម្រេច​លទ្ធផលលើសមរភូមិ ជាជាងការដោះស្រាយតាមរយៈការចរចារកចំណុចរួម។

គ្រួសារហ៊ុនសាងសង់ផ្ទះលើដី​ប្រមាណ​៤ហិកតា​ក្នុង​ក្រុង​​សៀម​រាប

សំណង់វីឡាថ្មីកំពុងលេចឡើងលើដីប្រមាណ​៤ហិកតា ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅមិនឆ្ងាយប៉ុន្មានពីមាត់ស្ទឹងសៀមរាប ដែលជាតំបន់ទេសចរណ៍។ ផ្ទះវីឡាដ៏ស្កឹមស្កៃនេះ ត្រូវបានពលរដ្ឋមួយចំនួន និងមន្រ្តីមូលដ្ឋានដែលដឹងរឿងនេះ លើកឡើងថា ជារបស់ក្រុមគ្រួសារហ៊ុន ដោយសារអ្នកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមកមើលការដ្ឋានសាងសង់។

បំណុល និង​ការ​​ចំណាក​ស្រុក​ បង្ហាញ​ពី​​បរា​ជ័យ​នៃ​ការ​​ផ្លាស់​​​​ទី​​​ពលរដ្ឋ​​ពី​​តំបន់​អង្គរ​​​ទៅ​​​រុន​តាឯក

ចម្ងាយជាង ៣០គីឡូម៉ែត្រ ពីប្រាសាទបុរាណ​នៅតំបន់អង្គរ ផ្ទះដំបូលស័ង្កសីតាមបណ្តោយផ្លូវក្នុងតំបន់រុនតាឯកជាច្រើនត្រូវចាក់សោចោល ខណៈរដ្ឋាភិ​បាលជារឿយៗ បានអះអាងថា តំបន់អភិវឌ្ឍន៍ថ្មីមួយនេះ ត្រូវបានរៀបចំក្នុងលក្ខខណ្ឌសមរម្យ និងមានសុវត្ថិភាព។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ