
អ្នកបើកតាក់ស៊ីស្នើក្រសួងប្រៃសណីយ៍ជួយរឿងក្រុមហ៊ុនប្រព័ន្ធAppកាត់កម្រៃជើងសារខ្ពស់
អ្នកបើកបររថយន្តតាក់ស៊ីដែលប្រើប្រព័ន្ធអេប(App) ដូចជា ក្រុមហ៊ុន Grab និង PassApp ជាដើម បានប្រមូលផ្តុំដាក់ញត្តិនៅក្រសួងប្រៃសណីយ៍កម្ពុជា ដោយស្នើដល់ក្រសួងមួយនេះជួយអន្តរាគមន៍ទៅក្រុមហ៊ុនបញ្ចុះតម្លៃកម្រៃជើងសារ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ ខណៈបច្ចុប្បន្នប្រេងឥន្ធនៈ ហ្គាស និងទំនិញលើទីផ្សារ នៅមានតម្លៃខ្ពស់។









