អាជ្ញាធរ​​យក​​រូ​ប​​សំណាក់​​ព្រះ​​វិស្ណុ​​មក​​ដាក់​ទីតាំង​​នៅ​ខេត្ត​សៀមរា​ប​វិញ​ក្រោយ​រង​ការ​រិះ​គន់

ការផ្លាស់ប្តូរទីតាំងរូបសំណាក់ «ព្រះវិស្ណុ​គង់​លើ​ស្តេចគ្រុឌ» ពីខេត្តឧត្តរមាន​ជ័យ​មក​តម្កល់ទុកនៅទីតាំងដើមវិញនៅរង្វង់​មូលក្បែរព្រះលានយន្តហោះចាស់ ផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប ធ្វើឱ្យពលរដ្ឋ​ខ្លះសាទរ និងពលរដ្ឋខ្លះទៀត​រស់​នៅ​ក្នុងតំបន់អង្គរមិនសប្បាយចិត្ត ដោយ​អះអាងថា អាជ្ញាធរមិនទទួលខុសត្រូវអភិរក្សកេរដំណែលបុព្វបុរសខ្មែរ​ឱ្យ​​គង់​វង្សនោះឡើយ។

ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ផ្សា​ភ្ជាប់​​ជំនឿ​​សាសនា និង​​ព្រះ​​មហា​​ក្សត្រ ជាមួយ​វិស័យ​កសិ​កម្ម

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមានភាពវិសេសវិសាល និងលក្ខណៈ​ពិសេសមួយក្នុងចំណោមបុណ្យជាតិផ្សេងៗទៀត ដោយសារការផ្សាភ្ជាប់ទំនាក់ទំនងរវាងព្រះមហាក្សត្រ ជាមួយប្រជានុរាស្ត្រដែលប្រកបរបរកសិកម្ម។

ក្រុម​​​សិល្បករ​​​ស្នើ​​អាជ្ញាធរ​​អប្សរា​​បើក​ចិក្ត​​ទូលាយ​​ឱ្យ​​យុវជន​​​​សម្ដែង​​​សិល្បៈ​​​​ផ្សព្វ​​ផ្សាយ​​​វប្បធម៌​ខ្មែរ​​តំបន់​​អង្គរ​

ក្រុមអ្នកសិល្បករនៅខេត្តសៀមរាប អត់ចិត្តនឹងអាជ្ញាធរជាតិអប្សរា បំពេញការ​ងារ​មិន​ច្បាស់​លាស់ ដែលជាឧបសគ្គរាំងខ្ទប់ ក្រុមយុវជនស្នេហាសិល្បៈមិនអាចចូលសម្ដែងក្នុងបរិវេណប្រាសាទអង្គរ ក្នុងឈុតសំលៀកបំពាក់ជាទេវតា ៧ អង្គ ដែលជាកូនកបិលមហាព្រហ្ម ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

យុវជន​​ជំរុញ​​ឱ្យ​​រដ្ឋាភិបាល​​ផ្ដល់​​តម្លៃ​​សាមគ្គី​ជាតិ​ស្រប​គ្នា​នឹង​ស្នាដៃ​ដូន​តា​​កសាង​​អង្គរ​​បង្កប់​​ន័យ​រួប​រួម​ជាតិ

ព្រលឹមព្រាងៗម៉ោង ៥ទៀបភ្លឺ មនុស្សរាប់ពាន់នាក់ បានធ្វើដំណើរទៅទស្សនាបាតុភូត«សមរាត្រីអង្គរ» នៅបរិវេណប្រាសាទអង្គរ ខេត្តសៀមរាប នៅថ្ងៃ​ទី​២៣ ខែ​មីនានេះ។ ពួកគេក្រោកពីព្រលឹម រៀបចំខ្លួនទៅអង្គុយចាំមើលព្រះអាទិត្យ​រះ​ចំ​កំពូលប្រាសាទអង្គរវត្តអមដោយទូរស័ព្ទដៃ និងកាមេរ៉ា ចាំផ្ដិតរូបភាពដ៏អស្ចារ្យ ផ្សព្វផ្សាយតាមបណ្ដាញសង្គម។

ពលរដ្ឋ​​សោក​ស្ដាយ​​ឧកញ៉ា ទ្រី ភាព ឈូស​​កម្ទេច​​​អគារ​បុរាណ​​​ជំនាន់​បារាំង​​​នៅ​​ស្ទឹង​ត្រែង​

អគារភោជនីយដ្ឋានដ៏ល្បីល្បាញមួយបន្សល់សម័យអាណានិគមបារាំងមានអាយុ​កាលជាង ១០០ឆ្នាំ មានប្រវែងបណ្ដោយ​ប្រហែលជាង ១០០ម៉ែត្រ និងទទឹងជាង ១០០ម៉ែត្រ នៅជាប់មាត់ទន្លេសេកុង ក្នុងក្រុងស្ទឹងត្រែង ត្រូវបានឧកញ៉ា ទ្រី ភាព ឈូសកម្ទេចចោល ដោយជំនួសមកវិញ ត្រឹមតែបណ្ដុះសរ​សរគ្រឹះថ្មីច្រូងច្រាង និងធ្វើរបងថ្មីឡើងវិញ ដោយមិនទាន់សាងសង់អ្វីជាដុំកំភួននោះឡើយ។

ពលរដ្ឋថា​​ប្រាសាទស្តុ​ក​​ក​ក់​ធំ​របស់​ខ្មែរ​​នៅ​​ចម្ងាយ​​២គីឡូ​ពី​​​ភូ​មិ​​​ព្រៃ​​ចាន់​ត្រូវ​​ថៃ​យក​​អំឡុង​​ទសវត្សរ៍​៨០-៩០

ពលរដ្ឋមានដើមកំណើតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ស្តាយស្រណោះប្រាសាទស្តុកកក់ធំរបស់ខ្មែរ ត្រូវ​ថៃ​ឈ្លានពានដណ្ដើមកាន់កាប់ជាង ៣០ ឆ្នាំមកហើយ ហើយបានរំកិលព្រំដែន​លេខ ៤២ លយចូលជ្រៅក្នុងដីខ្មែរបន្ថែមទៀត រហូតដល់ភូមិព្រៃចាន់។

កម្ពុជាចងក្រងអំពីការខូចខាតប្រាសាទព្រះវិហារ​ស្នើ​ទៅ​អង្គកា​រ​យូណេស្កូ និង​សហគមន៍​អន្តរ​ជាតិ

ក្រសួងវប្បធម៌ បានបង្ហាញពីការ​ខូច​ខាត​ទ្រង់​ទ្រាយ​ធំ នៅ​តំ​បន់​រមណីយ​ដ្ឋានប្រាសាទ​ព្រះវិហារ និងតំបន់ជុំវិញ ដោយ​សារ​ការ​បាញ់​ប្រហារ​របស់​យោធា​ថៃ រយៈពេល ២លើក ក្នុងឆ្នាំ២០១៥ បង្កឱ្យប៉ះពាល់​ដល់ប្រាង្គប្រាសាទព្រះវិហារ ១៤២​កន្លែង និងតំបន់​ជុំវិញ ៤២កន្លែង រួមបញ្ចូល​ទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនា​សម្ព័ន្ធសាធារណៈ និងអគារការិយា​ល័យ​អភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។

កម្ពុជាថាការបាញ់ផ្លោង​បំផ្លាញ​ប្រាសាទ​ខ្មែរ​ពីភាគីថៃ​ជាឧក្រិដ្ឋ​កម្ម​​​​បេតិកភណ្ឌ

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា ​ថ្កោល​ទោស​ទង្វើ​យោធា​ថៃ ដែល​បាន​ បាញ់​ផ្លោង​បំផ្លាញ​ប្រាសាទ​ខ្មែរ​ថា​ជាឧក្រិដ្ឋ​កម្ម​បេតិក​ភណ្ឌ បំពាន​អនុ​សញ្ញានានា​នៃ​កិច្ច​ការ​ពារ​បេតិក​ភណ្ឌ ដោយ​រួម​ទាំង​អនុ​សញ្ញា​ឆ្នាំ​១៩៥៤ និង​ឆ្នាំ​១៩៧២ ដែល​​ទាម​ទារ​ឱ្យ​ថៃ​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​បំពាន​នេះ ។

យូនេស្កូ​ជំរុញ​​ឱ្យ​មាន​ការការពារ​បេតិក​ភណ្ឌ​​វប្បធម៌​​បន្ទាប់​​ក្រោយ​យន្ត​ហោះ​​ថៃ​ទម្លាក់​គ្រាប់​បែក​

អង្គការយូនេស្កូ(UNESCO) បង្ហាញអំពីការព្រួយបារម្ភយ៉ាងម៉ឺងម៉ាត់លើភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ រួមទាំងតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូនេស្កូផងដែរ និងអំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់គ្រប់ទម្រង់។

កម្ពុជា​ថ្កោល​ទោសយោធាថៃដែល​​​​បាញ់បំផ្លាញ​ប្រាសាទ​តាក្របី

ក្រសួងវប្បធម៌កម្ពុជា ថ្កោលទោសចំពោះសកម្មភាពយោធាថៃ ដែលបានបាញ់បំផ្លាញ​ទៅលើប្រាសាទតាក្របីជាទីគោរព​សក្ការៈរបស់កម្ពុជា ខណៈប្រាសាទព្រះវិហារ​ក៏រងនូវការខូចខាតដល់ហេដ្ឋារចនា​សម្ព័ន្ធមួយចំនួនផងដែរ ដោយ​សារ​​ការវាយប្រហាររបស់ថៃ ដែលការណ៍នេះ ក្រសួងបានស្នើសុំកិច្ចអន្តរាគមន៍ពីអង្គការយូណេស្កូ និងសហគមន៍អន្តរ​ជាតិ ជួយជំរុញទៅថៃបញ្ឈប់ការបំផ្លិចបំផ្លាញ​សម្បត្តិមនុស្សជាតិ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ